ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីជនជាតិថៃម្នាក់ ទៅកាន់តុលាការ ចាត់ការ ជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀន នៅខេត្តព្រះសីហនុ

ភ្នំពេញ: សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេញ បានចាប់ និងបញ្ជូនខ្លួន ជនសង្ស័យជនជាតិថៃម្នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បី ចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការ ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ។

សមត្ថកិច្ចខេត្តព្រះសីហនុ បានអោយដឹងថា ជនសង្ស័យឈ្មោះ Buntharik Mumthulee Prem ភេទស្រី ជនជាតិថៃ មុខរបរបំរើការខារ៉ាអូខេ រស់នៅ ភូមិ០៦ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត:ប្រទេសថៃ ។

ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២១ ប្រព្រឹត្តនៅចំណុច ភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលដកហូតបានគ្រឿងញៀនចំនួន ២កញ្ចប់ និង ទូរស័ព្ទ ចំនួន ១គ្រឿង៕

ដោយ រស្មី អាកាស

To Top