ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ គោរពជូនពរ សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបកំណើត​ គម្រប់៦៧ ឈានចូល ៦៨ឆ្នាំ

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូច លេខ ៧០ ព្រមទាំង មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពជូនពរ សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបកំណើត គម្រប់៦៧ឈានចូល ៦៨ឆ្នាំ សូមទទួលបាន នូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ និងអាយុយឺនយូរ ដើម្បីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបំពេញសកម្មភាពមនុស្សធម៌ និងដឹកនាំកាកបាទក្រហមកម្ពុជា ឲ្យទទួលបានជោគជ័យថ្មីៗ ថែមទៀត ។

សូមបួងសួង ចំពោះគុណបុណ្យព្រះរតនត្រ័យ និងវត្ថុសក្ដិសិទ្ធិទាំងឡាយ ក្នុងលោក មានទេវតាឆ្នាំថ្មី សូមតាមជួយថែរក្សា ការពារប្រោះព្រំ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ភរិយាដ៏ឧត្តុង្គឧត្តម នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកប នូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ ។

To Top