ភ្នំពេញ ៖ លោកស្រី លី អាយទ្បែន នាយិកាអង្គការសុខភាពពិភព (WHO) ប្រចាំកម្ពុជា បានសម្ដែងក្ដីរីករាយដែលរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងបើកដំណើរការ សេដ្ឋកិច្ចឡើងវិញ ប៉ុន្ដែត្រូវមានការគ្រប់គ្រងហានិភ័យច្បាស់លាស់ កុំឲ្យផ្ទុះជំងឺកូវីដ-១៩ ឡើងវិញ ផងដែរ។ នាឱកាសទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន១២៤,៨០០ដូសទៀត តាមរយៈយន្តការ COVAX (COVAX...
ភ្នំពេញ៖ គយចល័តតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចម្រុះ ចុះឆ្មក់ចាប់ម៉ូតូគ្មានពន្ធនាំចូល ដែលកំពុងដាក់តាំងលក់ នៅតាមផ្ទះចំនួន ២៦កន្លែង ស្ថិតនៅផ្សារមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាលទ្ធផលចាប់បានម៉ូតូ ចម្រុះគ្រប់ប្រភេទចំនួន ៩៨គ្រឿង ។ នេះបើតាមរបាយការណ៍...
ភ្នំពេញ៖ អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានថ្លែងថា តាមរយៈស្មារតី និងឆន្ទៈក្នុងដំណើរការផ្សះផ្សារ បង្រួបបង្រួមជាតិខ្មែរ របស់សម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន គឺពិតជាបានផ្តល់នូវមេរៀន និងគុណតម្លៃដ៏សំខាន់ មិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ។ ក្នុងឱកាសអបអរសាទរ ខួប...
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា សុខសន្តិភាពជាកត្តាសំខាន់ចាំបាច់ មិនអាចខ្វះបានឡើយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃនេះ សម្ដេច ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃ២៣ តុលា ឆ្នាំ២០២១...
ភ្នំពេញ៖ លោក កឹម សុខា បានលើកឡើងថា ការផ្តល់តម្លៃដោយគោរព និង អនុវត្តន៍នូវស្មារតីនៃ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ អាចទាញយកផលប្រយោជន៍ជាច្រើន ពីកិច្ចព្រមព្រៀងនេះ មិនមែនត្រឹមតែផ្នែកហិរញ្ញវត្ថុនោះទេ និងក៏មិនចាំបាច់ពឹងផ្អែកលើតែ ប្រទេសមួយនោះដែរ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិនបានកោតសរសើរ លោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម ក្នុងការវិភាគលើខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ក្នុងសន្និសីទស្ដីពី ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ លោក មាស នី បានមានប្រសាសន៍ថា« រាជរដ្ឋាភិបាលបង្ហាញពីចេតនា នៃការលើកតម្លៃពីកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស តាមរយៈការបោះពុម្ភក្រដាស់ប្រាក់ ៣ម៉ឺនរៀលថ្មី»។ នៅលើគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំកោតសរសើរលោកពូបណ្ឌិត មាស នី ដែលមានសុភវិនិច្ឆ័យ ចំពោះមេដឹកនាំ នាំសន្តិភាពជូនប្រទេស និង ប្រជាជនខ្មែររបស់យើង។ លោក សយ សុភាពបន្តថា «ខ្ញុំយល់ថា នៅក្នុងពេលវេលាសមស្របណាមួយ ខ្មែររករូបមន្តសំលាប់ មេរោគចង្រៃ ពីខាងក្រៅ ដែលចេះតែឱ្យខ្មែរឈ្លោះគ្នា មិនចេះចប់ដោយសារតែ មហិច្ឆតារបស់ពួកគេ។ មេរោគពីខាងក្រៅនោះ សាហាវជាងកូវីដ-១៩ទៀត»។ លោកបន្តថា បើអ្នកវិភាគ មានទស្សនៈដូចគ្នា ក្នុងផលប្រយោជន៍ជាតិហើយ ដាច់ខាតប្រទេសរបស់យើង នឹងជួប មហាសំណាងទៅមុខ ទៀត។ ជាពិសេសបើយើងងាកត្រឡប់ ក្រោយទៅរក ឆ្នាំ៨០២ ដែលព្រះបាទជ័យវរ័្មនទី២ប្រកាសកសាងសម័យ មហានគរ។នោះយើងនឹងស្គាល់ភាពក្សេមក្សាន្ត សម្បូររុងរឿង និង សន្តិភាពជារៀងរហូត»។ លោក សយ សុភាព បញ្ជាក់ថា «កុំខ្វល់អ្នកដែលប្រមាថជាតិ និង ប្រជាជនឯង ទុកឱ្យពួកគេរស់តាម យថាកម្មទៅចុះ ហើយយើងងាកមករួមគ្នា កសាងជាតិវិញ»៕
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងធ្វើការបោះផ្សាយមូលបត្ររដ្ឋ ជាលើកដំបូងចំនួន ១ ២១៩,៥ប៊ីលានរៀល (សមមូល នឹងប្រមាណ ៣០០លានដុល្លាអាមេរិក ដើម្បីធ្វើហិរញ្ញប្បទាន គាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ យោងតាមសេចក្ដី្តព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានកំណត់ទំហំនៃការខ្ចីប្រាក់ ពីក្នុងប្រទេសនិងពីដៃគូអភិវឌ្ឍ សម្រាប់...
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងសម័យប្រជុំរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័ត លើរបៀបវារៈ ចំនួន ៤នៅក្នុងនោះមាន ការពិភាក្សានិងអនុ ម័តសេចក្តីព្រាង ច្បាប់ស្តីពីវិសោធនកម្ម រដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិខ្មែរតែមួយ ចំពោះប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ផងដែរ។...
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា កម្ពុជានឹងពិនិត្យលទ្ធភាព ក្នុងការអនុវត្តគោលការណ៍បដិការ ចំពោះការធ្វើចត្តាឡីស័ករបស់ ប្រជាពលរដ្ឋនិងទេសចរ ដែលធ្វើដំណើរឆ្លងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ សេចក្ដីប្រកាសបន្តថា «ករណីបើអ្នកដំណើរពីព្រះរាជាណាចក្រកម្ពុជា ទៅព្រះរាជាណាចក្រថៃ មិនតម្រូវឱ្យធ្វើចត្តាឡីស័ក នោះអ្នកដំណើរពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា ក៏មិនតម្រូវឱ្យធ្វើចត្តាឡីស័កដែរ»។
ភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណជាង៤០នាក់ ត្រូវបានសមត្ថកិច្ច ខេត្តព្រះសីហនុ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពកាប់រានដីព្រៃ និងចងតង់ធ្វើជាជម្រក នៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យោងតាម រដ្ឋបាលបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ស្រុកព្រៃនប់...