ភ្នំពេញ៖ ប្រធាននាយកដ្ឋាន ធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញ ទទួលខេត្តកណ្តាល និងក្រុមការងារបច្ចេកទេសនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២១ បានចុះជួយធ្វើការទប់ស្ទាក់ ទឹកជាបន្ទាន់ តាមទំនប់ប្រឡាយព្រែកកំពឹស (ប្រឡាយព្រែករទាំង) ដែលទឹកហូរពីលើខ្នងទំនប់ មានប្រវែង ២០០ ម៉ែត្រ ទំហំខ្នងទំនប់ ៥ ម៉ែត្រ ដែលជាចំណុចទំនាប...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបាន រំលឹកពីដំណើរដើមចម ដែលនាំឲ្យមានការកំណត់ អាណត្តិប្រធានាធិបតីអាមេរិក ដើម្បីដាស់តឿន ដល់អ្នកចូលចិត្តធ្វើភ្លេចប្រវត្តិសាស្ត្រ ឬថាតាមគេដោយ អត់មើលប្រវត្តិសាស្រ្ត។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ បានសរសេរថា”ចង់និយាយរឿងមួយ ដើម្បីរំលឹកអ្នកចូលចិត្តធ្វើភ្លេចប្រវត្តិសាស្ត្រ ឬ ថាតាមគេដោយអត់មើលប្រវត្តិសាស្រ្ត ។អ្នកផងច្រើនលើកពីអាណត្តិថ្នាក់ដឹកនាំប្រទេស ដោយយកឧទាហរណ៍ពីសហរដ្ឋអាមេរិក ។ តាមពិតសហរដ្ឋអាមេរិកទើបតែកំណត់អាណត្តិប្រធានាធិបតីក្នុងសម័យលោក Franklin D. Roosevelt ប្រធានាធិបតីទី ៣២ នេះទេ ។ ហើយក៏មិនមែនក្នុងស្មារតីប្រជាធិបតេយ្យអីនោះដែរ ។ ការកំណត់អាណត្តិប្រធានាធិបតីនៅពេលនោះ គឺមកពីលោក Roosevelt មានប្រជាប្រិយភាពខ្លាំងធ្វើអោយលោកឈ្នះឆ្នោតជាប់ជាប្រធានាធិបតីដល់ទៅ ៤ អាណត្តិ ដែលធ្វើអោយគណបក្សសាធារណរដ្ឋក្តៅក្រហាយហើយក៏បានកើតគំនិតកំណត់អាណត្តិប្រធានាធិបតីនេះទៅ ។ នេះជារឿងពិត”៕
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បាន ដាក់បទបញ្ជាយ៉ាងតឹងរឹង ការពារនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងសន្តិសុខព្រំដែន ទប់ស្កាត់ពលករលួចឆ្លងដែនជាពិសេស បានចាត់តាំងកម្លាំងចុះស៊ើបអង្កេត ស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ច ជំនាញចាត់ការតាមផ្លូវច្បាប់។ ជាក់ស្តែង នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នៅចំណុច ភូមិប្រសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានពលករខ្មែរ ចំនួន ១០នាក់ ស្រី ចំនួន ២នាក់ ដែលបម្រុងលួចឆ្លងដែនចូលប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលដឹកនាំដោយ លោក អនុសេនីយ៍ឯក ហេង វ៉ា មេក្រុមគោលដៅ ខណៈលោកដឹកនាំល្បាតក៏បានជួបនឹងពលករ ក៏ឃាត់ខ្លួនបានតែម្តង។ សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន លោក មេក្រុមគោលដៅបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និងបាន ប្រគល់ពួកគាត់អោយទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំបន្ទាយឆ្មារ ដើម្បីសាកសួរនិងបញ្ជូនទៅធ្វើចត្តាឡីស័ក។ សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់៕
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវដល់ម្ចាស់រថយន្ដគ្មានពន្ធទាំងអស់ រួសរាន់មកបង់ពន្ធតាមការកំណត់ ដេីម្បីទទួលបានការអនុគ្រោះ បន្ធូរបន្ថយពន្ធ និងអាករ ១០%។ តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសង្កេតឃើញថា ម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ជាបន្តបន្ទាប់នៅតាមសាខាគយ និងរដ្ឋាកររាជធានី-ខេត្ត។ ដោយឡែក ម្ចាស់រថយន្តចង្កូតស្តាំ...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ នេះ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ជាប់ពាក់ព័ន្ធនឹងករណី ស្ទាក់ប្លន់ម៉ូតូមួយគ្រឿង ពីយុវជនរងគ្រោះ២នាក់ បានសម្រេច ប្រព្រឹត្ត នៅ ត្រង់ចំណុចផ្លូវក្រាលកៅស៊ូ ក្នុងភូមិពពូល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ...
ភ្នំពេញ: យុវជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ខេត្តតាកែវ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ជាប់ពាក់ព័ន្ធនឹងករណីលួចគាស់ទម្លុះទម្លាយ ផ្ទះរបស់បុរសវ័យចំណាស់ម្នាក់ និង បានលួចយកទ្រព្យ សម្បត្តិ សរុបអស់ ជាង ៦.០០០ ដុល្លារអាមេរិក រួចគេចខ្លួន ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១...
ភ្នំពេញ ៖ កម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២២០ នាក់ទៀត តាមរយៈលទ្ធផលបញ្ជាក់ពី(PCR) ក្នុងនោះជាសះស្បើយចំនួន៥៣៧នាក់ និងស្លាប់ចំនួន២៣នាក់។ ក្នុងចំណោមនោះ អ្នកដំណើរពីបរទេសចំនួន១៧នាក់។ គិតត្រឹមថ្ងៃទី០៩ តុលា ២០២១ ចំនួនអ្នកឆ្លងសរុប ៖ ១១៤,៥៧១នាក់ – ចំនួនអ្នកជាសះស្បើយ៖ ១០៧,៣៧៦នាក់ ចំនួនអ្នកស្លាប់សរុប ៖ ២,៤៨២នាក់...
Top news: លេងកុំខឹង ខឹងកុំលេង, ចប់ហើយ អ្នកមានសញ្ជាតិ២ ចង់កាន់ តំណែងកំពូលៗhttps://dap-news.com/national/2021/10/06/188881/ អ្នកនៅភ្នំពេញ ដែលចាក់វ៉ាក់សាំងហើយ មានភារកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំង រាល់ការចេញចូល ទីតាំងទាំងនេះhttps://dap-news.com/national/2021/10/06/188866/ លោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជា អភិបាលរង ខេត្តព្រះសីហនុhttps://dap-news.com/national/2021/10/05/188813/ សម្ដេច ស ខេង៖...
ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ នឹងបើកកិច្ចប្រជុំរៀបចំ សេចក្តី ទូលថ្វាយមតិ ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំ ស្ថាប័នកំពូលរបស់ជាតិ។ នេះបើយោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ នាថ្ងៃទី៩ តុលា...
ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា លោក សម រង្ស៊ី គ្មានឱកាសកាន់អំណាច ទើបរកលេស និងទាមទារធ្វើច្បាប់កំណត់ អាណត្តិនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈឱ្យ ចូលនិវត្តន៍ ចាប់ពីអាយុ៧០ឆ្នាំ ឡើងទៅ។ លោក សម រង្ស៊ី...