ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មាន រំលឹកអ្នកចូលចិត្ត ធ្វើភ្លេចប្រវត្តិសាស្ត្រ ឬថាតាមគេដោយអត់មើល ប្រវត្តិសាស្រ្ត

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបាន រំលឹកពីដំណើរដើមចម ដែលនាំឲ្យមានការកំណត់ អាណត្តិប្រធានាធិបតីអាមេរិក ដើម្បីដាស់តឿន ដល់អ្នកចូលចិត្តធ្វើភ្លេចប្រវត្តិសាស្ត្រ ឬថាតាមគេដោយ អត់មើលប្រវត្តិសាស្រ្ត។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ បានសរសេរថា”ចង់និយាយរឿងមួយ ដើម្បីរំលឹកអ្នកចូលចិត្តធ្វើភ្លេចប្រវត្តិសាស្ត្រ ឬ ថាតាមគេដោយអត់មើលប្រវត្តិសាស្រ្ត ។អ្នកផងច្រើនលើកពីអាណត្តិថ្នាក់ដឹកនាំប្រទេស ដោយយកឧទាហរណ៍ពីសហរដ្ឋអាមេរិក ។  តាមពិតសហរដ្ឋអាមេរិកទើបតែកំណត់អាណត្តិប្រធានាធិបតីក្នុងសម័យលោក Franklin D. Roosevelt ប្រធានាធិបតីទី ៣២ នេះទេ ។  ហើយក៏មិនមែនក្នុងស្មារតីប្រជាធិបតេយ្យអីនោះដែរ ។ ការកំណត់អាណត្តិប្រធានាធិបតីនៅពេលនោះ គឺមកពីលោក Roosevelt មានប្រជាប្រិយភាពខ្លាំងធ្វើអោយលោកឈ្នះឆ្នោតជាប់ជាប្រធានាធិបតីដល់ទៅ ៤ អាណត្តិ ដែលធ្វើអោយគណបក្សសាធារណរដ្ឋក្តៅក្រហាយហើយក៏បានកើតគំនិតកំណត់អាណត្តិប្រធានាធិបតីនេះទៅ ។  នេះជារឿងពិត”៕

To Top