ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននាំយក អង្ករ ត្រីខ បន្លែ ត្រី សាច់ ទៅប្រគល់ជូនតំណាង របស់បងប្អូនពលករខ្មែរចំនួន ៦ក្រុម នៅទីក្រុងបាងកក ដើម្បីនាំយកទៅចែកជូន...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួល បញ្ជូនពលករខ្មែរចំនួន ១៣នាក់ ដែលមកពីតំបន់នានា ក្នុងប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើការតាមនីតិវិធីសុខាភិបាល ។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ នឹងដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានី និងយកអំណោយចែកជូន ដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ ។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញក៏អំពាវនាវ ឲ្យសប្បុរសជន ចូលរួមផ្តល់អំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព...
ភ្នំពេញ៖ អង្ករ ចំនួន៣៣តោន ត្រូវបានក្រុមហ៊ុន អិមដាប់បែលយូជី (ខេមបូឌា) ឯ.ក ប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ខណៈជំងឺនេះ កំពុងឆ្លងរាលដាលនៅឡើយ មិនថានៅភ្នំពេញ ឬនៅតាមបណ្តាខេត្តនានា ។ លោក នួន ផារ័ត្ន...
ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានព្រមានថា ប្រសិនបើប្រជាពលរដ្ឋខ្មែរមិនបន្ដអនុវត្តវិធានការ សុខាភិបាលទេ វិរុសកូវីដ-១៩បំប្លែងខ្លួនថ្មី ប្រភេទមូ (MU) នឹងអាចកើតមានឡើងនៅកម្ពុជា ដូច្នេះត្រូវបន្ដអនុវត្តវិធានការ សុខាភិបាលជាប់ជានិច្ច។ ក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុពី ១៨ឆ្នាំឡើង នៅស្វាយរៀង នាថ្ងៃទី១៣...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅរដូវកាន់បិណ្ឌនាពេលខាងមុខនេះ គណៈកម្មការទី៧នៃរដ្ឋសភា ស្នើឲ្យតាមវត្តអារាម ទូទាំងប្រទេសដាក់បដា “ចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឲ្យ ប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ”។ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍...
ភ្នំពេញ ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា នឹងបញ្ជូនអ្នកបច្ចេកទេស មកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង ២០ គីឡូម៉ែត្រ ព្រមទាំង ជំរុញការសាងសង់ ផ្លូវជាតិលេខ៧១C ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង...
ភ្នំពេញ៖ លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ កងកម្លាំងចុះបិទ ទីតាំងផ្សារសមាគមន៍ ស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយរកឃើញករណី អាជីវករលក់ដូរ ក្នុងផ្សារជាង១០នាក់ មានផ្ទុកវិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធជាច្រើនទៀត...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើអគ្គរដ្ឋបាលគយ (GACC) ចិន ជួយពន្លឿនលើការចុះពិធីសារលើមុខដំណាំងផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជា ទៅកាន់ប្រទេសចិន ឲ្យកាន់តែច្រើន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក វេង សាខុន។ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី អាស៊ាន-ចិន លើកទី៧...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកបង្ហាញពីលក្ខណៈពិសេស របស់កំពូលមេដឹកនាំកម្ពុជា-ចិន ពីជំនាន់មុន និងកំពូលមេដឹកនាំបច្ចុប្បន្ន។ យោងតាមបណ្តាញ សង្គមហ្វេសប៊ុកនាថ្ងៃ១៣ កញ្ញា លោក សយ សុភាព បានលើកឡើងថា “សម័យមុនមេដឹកនាំកម្ពុជា-ចិន រួមគ្នាបង្កើចលនា មិនចូលបក្សសម្ព័ន្ធ ក្នុងឆ្នាំ១៩៥៥ នៅក្នុងសន្និសីទ...