ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់សមត្ថកិច្ច បន្ដបង្រ្កាបគ្រឿញៀន បន្ទាប់ពីខែសីហា ឆ្នាំ២០២១ បង្ក្រាបបានចំនួន៤៤០ករណី កើនឡើង១១១ករណី បើធៀបនឹងខែកក្កដា កន្លងទៅ។ តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ស ខេងបានថ្លែងថា «ខ្ញុំសូមជម្រាបជូនបងប្អូន ជនរួមជាតិ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានការហក់ឡើងបន្ដិច តាមបណ្ដាខេត្តមួយចំនួន ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានកិច្ចខិតខំប្រឹងប្រែង ពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យករណីឆ្លងជំងឺកូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងអំឡុងខែសីហា រហូតដល់ដើមខែកញ្ញា...
ភ្នំពេញ៖ តាមរយៈសំណេរ ក្នុងវេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលតែងតែជួយទុក្ខធុរៈ ដល់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់កន្លងមក ជាពិសេសសម្រាប់ពលរដ្ឋរស់នៅលើកោះ ដែលមានបញ្ហាសុខភាព ត្រូវការសង្គ្រោះបន្ទាន់...
ប៉េកាំង៖ វេទិកាមួយដែលផ្តោតលើ ការជំរុញការផ្លាស់ប្តូរអក្សរសិល្ប៍ និងកិច្ចសហប្រតិបត្តិការ នៅក្នុងប្រទេសនៅតាមបណ្តោយខ្សែក្រវ៉ាត់ និងផ្លូវ (B&R) ត្រូវបានបង្កើតឡើងនៅទីក្រុងប៉េកាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ផ្តួចផ្តើមដោយសមាគមអ្នកនិពន្ធចិន (CWA)“ បណ្តាញអក្សរសាស្ត្រនៃខ្សែក្រវាត់ និងផ្លូវ” បានទាក់ទាញអង្គការអក្សរសិល្ប៍ ដែលមានឥទ្ធិពលចំនួន ៣០ និងអ្នកនិពន្ធ និងអ្នកបកប្រែឆ្នើមចំនួន ១៩ មកពីប្រទេសចំនួន ៣៥...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានសន្យាយ៉ាងច្បាស់លាស់ថា ចិននឹងនាំផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។ ក្នុងជំនួបកាលពីថ្ងៃ១២ កញ្ញា នោះ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ សាលារៀនចាប់ពីអនុវិទ្យាល័យឡើងទៅ នឹងបើកឲ្យសិស្សចូលរៀន ខណៈមុនពេលឲ្យកូនសិស្ស ចូលក្នុងបរិវេនសាលា អាជ្ញាធរភ្នំពេញបានបាញ់ថ្នាំ សម្លាប់មេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីធានាសុវត្ថិភាពដល់ពួកគេថា នឹងគ្មានហានិភ័យណាមួយកើតឡើង ។ ក្នុងឱកាស ចុះពិនិត្យការបាញ់ថ្នាំសំលាប់មេរោគ ក្នុងបរិវេណវិទ្យាល័យ ជា ស៊ីមសន្ធរម៉ុក លោក ឃួង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បើគ្មានការជួយជ្រោមជ្រែង ពីមិត្តដែកថែបចិននោះទេ ក៏កម្ពុជាប្រហែលគ្មាន ពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលនេះកើតឡើង ។ ក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខារវាងកម្ពុជា-ចិន នៅវិមានសន្តិភាព លើឯកសារចំនួន០៦រួមមាន៖ ទី១៖ លិខិតប្រគល់-ទទួល សម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន...
ភ្នំពេញ៖ ដំណើរទស្សនកិច្ច របស់ប្រមុខការទូតចិន នៅកម្ពុជា មិនត្រឹមតែបានប្រគល់ វិមានពហុកីឡដ្ឋានជាតិ មរតកតេជោ នោះទេ ក្នុងនោះក៏បានភ្ជាប់មកនូវជំនួយឥតសំណងចំនួន ២៧០ លានដុល្លារផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ ទ្វេភាគីជាមូយ លោក វ៉ាង យី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ ជំនួយវ៉ាក់សាំង ប្រមាណ៣លានដូសថែមទៀត ដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ។ ក្រោយអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខា ជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅរសៀលថ្ងៃទី១២...