ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥-២២ ខែធ្នូ ឆ្នាំ២០២១ ខេត្តមួយចំនួន នៃប្រទេសកម្ពុជា នឹងមានអាកាសធាតុចុះត្រជាក់ ដល់១៦អង្សាសេ ដូច្នេះប្រជាពលរដ្ឋត្រូវ យកចិត្តទុកដាក់ខ្ពស់ ចំពោះការប្រែប្រួលអាកាសធាតុ។ យោងសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក នាថ្ងៃទី១៤ ធ្នូ បានលើកឡើងថា នៅរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលសម្ពាធទាបខ្សោយ,...
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួប ២៩ឆ្នាំ នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ( ១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២១) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសអំពាវនាវឲ្យកូនខ្មែរគ្រប់រូប ត្រូវចេះស្រលាញ់ និង ចូលរួមថែរក្សា ការពារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ជាប់ជាប្រទេសនាំមុខគេ ផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវ ទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ (UN)។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរខួប ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិក...
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ មានកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ ។ ក្នុងកិច្ចប្រជុំខាងលើ លោក អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. និងក្នុងនាមជាប្រធាន ក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម បានលើកឡើងថា៖អនុក្រឹត្យនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងក្នុងការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ឲ្យកាន់តែមានភាពច្បាស់លាស់ សំដៅធានាដល់ការគ្រប់គ្រងធនធាន ការបង្កើនចំណូលជាប្រយោជន៍ដល់ថវិកា និងកំណើនសេដ្ឋកិច្ច របស់ស្ថាប័ន ប.ស.ស. សម្រាប់បន្តគាំទ្រដល់ការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនឈានឡើង និងចីរភាពក្នុងបរិការណ៍ថ្មី សម្រាប់រយៈពេលវែងតទៅមុខទៀត។ លោកអគ្គនាយករង បានបញ្ជាក់ទៀតថា៖ សេចក្តីព្រាងអនុក្រឹត្យ ខាងលើនេះមាន ៩ជំពូក ៤ផ្នែក និង៣៦មាត្រា នឹងក្លាយជាឧបករណ៍ គតិយុត្តគោលមួយចូលរួមចំណែក ដល់ការពង្រឹង លើកម្ពស់អោយកាន់ តែមានប្រសិទ្ធភាព គណនេយ្យភាព ក្នុងការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរបស់ ប.ស.ស. ជាមួយគ្នានេះ លោក អគ្គនាយករង បានធ្វើការវាយតម្លៃខ្ពស់ចំពោះ អនុក្រឹត្យ ខាងលើនេះ និងបានស្នើដល់ ក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាងអនុក្រឹត្យ នៃ ប.ស.ស. ពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ក្នុងន័យប្រមូលបាននូវធាតុចូលសំខាន់ៗដើម្បីធានាបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងកំណត់វិធាន និងនីតិវិធី នៃការគ្រប់គ្រងថវិកាហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បតិ្ដរបស់ ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាខាងលើ មានការអញ្ជើញចូលរួមពីសំណាក់ លោក អេត បូរ៉ាត់ អគ្គនាយករងប.ស.ស. និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម និងលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃបេឡាជាតិសន្តិសុខសង្គម និងជាអនុប្រធានក្រុមការងារចំពោះកិច្ចរៀបចំសេចក្ដីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ នៃបេឡាជាតិសន្តិសុខសង្គម ព្រមទាំងមានការចូលរួម ពីលោក លោកស្រីជាសមាជិក សរុបប្រមាណជាង ១០រូប៕
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២១នេះ កម្ពុជា បាននាំចញអង្ករសរុបចំនួន៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល១១ខែឆ្នាំ២០២០ ។ យោងតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១...
ពោធិសាត់រះ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តពោធិសាត់ ដែលទើបនឹងសាងសង់រួចរាល់នាពេលថ្មីៗនេះត្រូវបានសម្ភោធដាក់អោយប្រើប្រើប្រាស់ជាផ្លូវការហើយនារសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១នេះក្រោមអធិបតីភាពលោកចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង លោកជាវ តាយ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី មិនអាចចប់ត្រឹមតែ ៤៤ភាគនោះទេ អាចផលិតជាភាពយន្តឯកសារមានរយៈពេលវែង ព្រោះឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការតស៊ូសង្រ្គោះជាតិមាតុភូមិ ឲ្យរួចផុតពីរបបយង់ឃ្នង ប្រល័យពូជសាសន៍ ប៉ុលពត។...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង តម្កល់ទោស ជនជាប់ចោទប្រុស-ស្រី ចំនួន ២នាក់ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា និង ដាក់គុក ពួកគេ ម្នាក់ៗ កំណត់ ពី...
ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី យុទ្ធសាស្ត្រស្ដារ និងជំរុញ កំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការគណៈរដ្ឋមន្រ្តី សាលសេរីភាព ជាន់ផ្ទាល់ដី។
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានសហការរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដេីម្បីអនាគតយេីង ទាំងអស់គ្នាបន្តធ្វេីសកម្មភាព ដោយមិនឈប់ឈរ ឡេីយ» ក្នុងបរិវេណ ទីស្នាក់ការអនុសាខា ស្រុកកំពង់សៀម...