ភ្នំពេញ ៖ ស្របពេលដែលពលរដ្ឋខ្មែរ ១ក្រុមទៀត បានបញ្ចប់បេសកកម្មការងារ និងជាប់គាំង ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានសម្របសម្រួល ឲ្យវិលត្រឡប់ មកមាតុប្រទេសវិញនោះ ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ១៤០នាក់ ក៏ត្រូវដឹកជញ្ជូនតាមជើងហោះហើរ សង្គ្រោះលើកទី៦ ត្រឡប់ទៅកាន់ប្រទេស កំណើតខ្លួនវិញដែរ ។ បើតាមមន្ត្រីក្រសួងការបរទេសខ្មែរ បានឲ្យដឹងតាមបណ្ដាញ សង្គមតេឡេក្រាម មុននេះបន្តិចថា នៅថ្ងៃទី២៥...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសម្របសម្រួល ជាមួយអាជ្ញាធរឥណ្ឌា ដើម្បីឲ្យពលរដ្ឋ និងនិស្សិតខ្មែរ ចំនួន ៧៦នាក់ ដែលជាប់គាំង នៅប្រទេសឥណ្ឌា បានវិលត្រឡប់មកកាន់ មាតុប្រទេសវិញ ។ តាមរយៈសេចក្ដីជូនដំណឹង កាលពីពេលថ្មីៗនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួង ការបរទេសខ្មែរ បានបញ្ជាក់ថា...
ភ្នំពេញ៖ ដោយសារស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ មិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាល ជាបន្តបន្ទាប់ទៀតនោះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សមត្ថកិច្ចនគរបាល ក្រុងព្រះសីហនុ បានធ្វើការនាំខ្លួនមនុស្សចំនួន ៦នាក់ ដែលពាក់ព័ន្ធ នឹងសកម្មភាព ទិញលក់ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យ ស្នើសុំចុះឈ្មោះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យកមកសួរនាំ និងចាត់ការតាមនីតិវិធី ។...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា រៀនតាមប្រព័ន្ធអនឡាញ ជាការកែប្រែឥរិយាបទថ្មីមួយក្នុងការរៀនប្រើប្រាស់បច្ចេកវិទ្យា ហើយសិស្សានុសិស្សត្រូវប្ដេជ្ញាសិក្សារៀនសូត្រទាំងអស់គ្នា ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការវីដេអូ ស្តីពីការបង្រៀនពីចម្ងាយ និងការដាក់ឲ្យប្រើប្រាស់ កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ លោក ហង់ជួន...
ភ្នំពេញ ៖ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក (World Bank) ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានឲ្យដឹងថា ធនាគារពិភពលោក នឹងរួមចំណែកគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនការ ស្ដារសេដ្ឋកិច្ច ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ត្រូវបញ្ចប់។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក អូន...
ភ្នំពេញៈ វិនិយោគិនវ័យក្មេងក្នុងស្រុក២រូប ដោយទទួលបានជោគជ័យជាមួយគម្រោងវិនិយោគជាបន្តបន្ទាប់ និងមានការមានគាំទ្រ បានសម្រេចចិត្តចាប់ផ្តើមបោះទុនបន្ថែមលើគំរោងថ្មីមួយ ដើម្បីសាងសង់ផ្ទះវីឡា និងគំរោងដីឡូតិ៍លំនៅដ្ឋានទំហំ១០ហិកតា ស្ថិតនៅតំបន់ផ្លូវជាតិលេខ៣ ខណៈតំបន់នេះកំពុងបង្ហាញសក្តានុពលទាក់ទាញការវិនិយោគ ដោយសារកំណើនប្រជាពលរដ្ឋ។ អគ្គនាយកក្រុមហ៊ុនShow Up Real Estate លោកអ៊ិន ណាងបានមានប្រសាសន៍ឲ្យដឹងកាលពីថ្មីៗនេះថា លោក និងក្រុមការងារដៃគូ បានសម្រេចវិនិយោគគំរោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន Show Up Land និង...
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានឲ្យដឹងថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូស នឹងដឹកមកកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ស្អែក។ នេះបើតាមការចុះផ្សាយរបស់ទទក។ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ថ្មីចំនួន៣៤នាក់ ដែលជាករីពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយចំនួន ១១នាក់ផងដែរ។
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជំរុញឲ្យពង្រឹងការអនុវត្ត វិធានរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះមិនអនុញ្ញាតឲ្យជួបជុំពពាក់ពពូន ផឹកស៊ីនៅទីសាធារណៈជាដាច់ខាត ។ ក្នុងកិច្ចប្រជុំនោះដែរ លោកក៏បានសង្កត់ធ្ងន់ថា ក្រៅពីមិនអនុញ្ញាតឲ្យបើកការ៉ាអូខេ...