ព័ត៌មានជាតិ

វិនិយោគិន២រូប បោះទុនរួមគ្នាលើគំរោងសាងសង់ ផ្ទះវីឡាលំហែរ និងគំរោងដីឡូតិ៍លំនៅដ្ឋានទំហំ១០ហិកតា លើផ្លូវជាតិលេខ៣

ភ្នំពេញៈ វិនិយោគិនវ័យក្មេងក្នុងស្រុក២រូប ដោយទទួលបានជោគជ័យជាមួយគម្រោងវិនិយោគជាបន្តបន្ទាប់ និងមានការមានគាំទ្រ បានសម្រេចចិត្តចាប់ផ្តើមបោះទុនបន្ថែមលើគំរោងថ្មីមួយ ដើម្បីសាងសង់ផ្ទះវីឡា និងគំរោងដីឡូតិ៍លំនៅដ្ឋានទំហំ១០ហិកតា ស្ថិតនៅតំបន់ផ្លូវជាតិលេខ៣ ខណៈតំបន់នេះកំពុងបង្ហាញសក្តានុពលទាក់ទាញការវិនិយោគ ដោយសារកំណើនប្រជាពលរដ្ឋ។

អគ្គនាយកក្រុមហ៊ុនShow Up Real Estate លោកអ៊ិន ណាងបានមានប្រសាសន៍ឲ្យដឹងកាលពីថ្មីៗនេះថា លោក និងក្រុមការងារដៃគូ បានសម្រេចវិនិយោគគំរោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន Show Up Land និង គម្រោងផ្ទះវិឡាទោលទំនើប The Show Up Villa ផ្លូវជាតិលេខ៣ ដោយមើលឃើញនិន្នាការរីកចម្រើននៅតំបន់នេះ ពិសេសភាពប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ក៏ដូចជាទូទាំងប្រទេស។

លោកបានបន្តថា ការបើកលក់លំនៅដ្ឋានបែបវីឡាទំនើបនេះ ក្រុមហ៊ុនមានផ្តល់ជូននូវPromotion ពិសេសចាប់ពីពេលបុកគ្រឹះនេះ សម្រាប់គម្រោងផ្ទះវីឡាទោល លក់ជូនក្នុងតម្លៃត្រឹមតែជាង៤៩០០០ដុល្លារ និងបញ្ចុះតម្លៃជូន៥០០០អាមេរិក សំរាប់ការបង់ផ្តាច់។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏ផ្តល់ជូននូវPromotion ពិសេសសម្រាប់ការបើកលក់ដីឡូតិ៍លំនៅដ្ឋានប្លុកថ្មី បញ្ចុះតម្លៃ 1500$/ឡូតិ៍ភ្លាមសម្រាប់ការបង់ផ្តាច់។ ដីឡូតិ៍ដែលបាននឹងកំពុងលក់ និងទទួលបានការគាំទ្រពីអតិថិជនមានទំហំចាប់ពី ៥គុណនឹង២០ម៉ែត្រទំហំ៧គុណនឹង២០ម៉ែត្រ និងទំហំ៨គុណនឹង២០ម៉ែត្រ។ ក្នុងគំរោងនេះ មានផ្លួវបេតុងទំហំ៩ម៉ែត្រ បង្គោលភ្លើងខ្នាតធំស្តង់ដា មានបំពាក់សឡាបំភ្លឺតាំងពីដើមផ្លូវរហូតដល់ចុងផ្លូវ និងមាន ប្រព័ន្ធទឹក ភ្លើង មួយកំប្លេរ។

អ្វីពិសេសសម្រាប់អតិថិជន គឺទីតាំង មានភាពអំណោយផលដល់ការរស់នៅ ការវិនិយោគធ្វើអាជីវកម្ម តំបន់ស្ថិតនៅជុំវិញគម្រោងនេះ មានបន្ទប់ជួល ដោយសារមានបណ្តុំរោងចក្រ សហគ្រាស សាលារៀន មណ្ឌលសុខភាព មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មបំរើឲ្យការរស់នៅជាច្រើនទៀតដូចជា រមណីយដ្ឋាន ភោជនីយដ្ឋានជាដើម។ គំរោងនេះមានទីតាំងនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៤ និងមានចម្ងាយ៧០០ម៉ែត្រប៉ុណ្ណោះពីផ្សារដើមរកាផ្លូវជាតិលេខ៣។

លោកអ៊ិន ណាងបានមានប្រសាសន៍ឲ្យដឹងទៀតថា ដោយសារនិន្នាការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពស៊ីវិល័យ និងប្រកបដោយផាសុកភាព ក្រុមហ៊ុនShow Up Real Estateបាននិងកំពុងសាងសង់វីឡាទំនើប ដែលគិតគូរទាំងគុណភាព សោភ័ណភាពសំណង់ និងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយផងដែរ។


 

លោកបានថ្លែងថា “ការជ្រើសរើសលំនៅដ្ឋានសម្រាប់ការរស់នៅ ឲ្យមានផាសុកភាព និងសុខដុមរមនា ជាអ្វីដែលក្រុមហ៊ុនបានផ្តោត និងផ្តល់ជូនអតិថិជន”។

លោកបន្តថា ហេតុនេះទើបយើងសម្រេចជ្រើសរើស និងគិតគូជាចម្បងដល់សហគមន៍របស់យើង តាមរយៈការសាងសង់ផ្ទះលើទំហំដី១០ គុណនឹង២០ម៉ែត្រ ទំហំផ្ទះ៧ គុណនឹង១១ម៉ែត្រ ហើយទីធ្លាមុខផ្ទះសល់ទំហំ៧ម៉ែត្រ ដោយមានបន្ទប់គេង២ និងបន្ទប់ទឹកចំនួន៣ បន្ទប់ទទួលភ្ញៀវ១ និងផ្ទះបាយ១ និងចំណតរថយន្ត១។ លើសពីនេះ ក្រុមហ៊ុនក៏ផ្តល់ជូននូវសម្ភារៈផ្ទះបាយមួយកំភ្លេ ផ្តល់ជូនប្លង់ស្របច្បាប់១០០ភាគរយ។

អ្វីកាន់តែពិសេសសំរាប់អតិថិជន ដែលទិញផ្ទះវីឡា និងដីឡូតិ៍អំឡុងពេលនេះ នឹងទទួលបានសន្លឹកឆ្នោត សម្រាប់ចាប់យករង្វាន់ Toyota Prius មួយគ្រឿង ទូរទឹកកក 3 គ្រឿង និង Iphone 12 Pro Max 2 គ្រឿង និង រង្វាន់ផ្សេងៗជាច្រើនទៀត។

លោកព្រំ សុធាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនShow Up Real Estateបានមានប្រសាសន៍ថា ទីតាំងមានសារៈសំខាន់ណាស់ ហេតុនេះទើបក្រុមហ៊ុនសម្រេចបោះទុនវិនិយោគលើគំរោងនេះ ដែលមានទាំងដីឡូតិ៍ និងវីឡាទំនើប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ពិសេសការកើនឡើងនូវតម្រូវការលំនៅដ្ឋាន ដោយសារជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបន្តថា “ទីតាំងនេះ ជាតំបន់ដែលមានសេវាកម្មគ្រប់បែបយ៉ាង សំរាប់បំរើឲ្យការរស់នៅ ហើយអ្នកវិនិយោគនៅក្នុងគំរោងនេះ នឹងមានភាពចំណេញខ្ពស់នាពេលអនាគត ព្រោះតំបន់នេះនឹងក្លាយជាទីក្រុងថ្មីមួយ ដោយសារកំណើនប្រជាពលរដ្ឋ កំណើនការធ្វើដំណើរ កំណើននៃការវិនិយោគនៅក្នុងតំបន់នេះ ពីវិនិយោគិនជាតិ និងអន្តរជាតិ”៕ ទំនាក់ទំនងព័ត៌មានបន្ថែមផ្នែកលក់(Smart) 010 784 177 (Cellcard) 012 555 265 ។

ប្រភព៖propertyarea.asia

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top