ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០២១ បានប្រកាសសាលដីកាតម្កល់ទោស បុរសជាប់ចោទចំនួន ២នាក់ ដោយតម្កល់ទោស ពួកគេ ក្នងម្នាក់ៗ កំណត់១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឃាតកម្ម ដោយព្រួតគ្នាវាយសម្លាប់ បុរសអ្នកបើកឡាន តាក់ស៊ី ម្នាក់...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ្នកកាសែតជនជាតិហ្វីលីពីនម្នាក់ ដែលពីមុនធ្លាប់ធ្វើការជាមួយទីភ្នាក់ងារព័ត៌មាន Reuters ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារមួយ ដោយអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ដែលជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែតជាងរាប់សិបនាក់ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសនេះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ។ ប៉ូលិសបានឲ្យដឹងថា លោក Jesus...
ភ្នំពេញ៖ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានសហការជាមួយ អាជ្ញាធរស្រុកតាប្រាយ៉ា ខេត្តសាកែវ ចុះជួបសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ទៅចែកជូនដល់ពលករ កម្មករខ្មែរ សរុបចំនួន១០០គ្រួសារកំពុងស្នាក់នៅ និងធ្វើការនៅក្នុងភូមិឈាងដាំ ឃុំថាប់ស្តេច ស្រុកតាប្រាយ៉ា ខេត្តសាកែវ សំរាប់ទទួលទាន និងប្រើប្រាស់ក្នុងពេលដែលកំពុងរងនូវផលប៉ះពាល់ដោយសារ ការរីករាលដាលនៃជម្ងឺកូវីដ-១៩...
ភ្នំពេញ៖ លោក ឈួន វ៉ន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឈប់ប្រើសេវាក្រៅផ្លូវការ នាំឲ្យខាតបង់ថវិកា ព្រោះក្រសួងរៀបចំ កន្លែងផ្ដល់សេវាសាធារណៈ ដើម្បីបង្កភាពងាយស្រួលដល់ ប្រជាពលរដ្ឋជាច្រើនកន្លែង។ ក្នុងឱកាសចុះពិនិត្យការ ផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័ស ជូនប្រជាពលរដ្ឋនៅតាមមណ្ឌល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចែកជូនអំណោយជាអាវរងា ក្រមានិងភួយ១ដល់ជនអនាថា ជនចាស់ជរា ជនវិបល្លាសស្មារតី ស្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេង រស់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ច រាជធានីភ្នំពេញជាង៤០០នាក់ ខណៈរដូវរងាបានមកដល់ ។ លោកស្រី មុំ...
ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បានឲ្យដឹងថា តាមការព្យាករទុកសម្រាប់ពេលខាងមុខកំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តងើបឡើងវិញបន្ទាប់ពីវិធានការរឹតត្បិតពាក់ព័ន្ធនឹងកូវីដ-១៩ ត្រូវបានដកចេញ ហើយឆ្នាំ២០២២ សេដ្ឋកិច្ចត្រូវរំពឹងទុកថា នឹងសម្រេចបានកំណើន ៤,៥%។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WB នាថ្ងៃទី៩ ធ្នូ បានបញ្ជាក់ថា ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) របស់កម្ពុជាត្រូវបានព្យាករថានឹងមានកំណើនត្រឹមតែ ២,២ភាគរយប៉ុណ្ណោះ នៅឆ្នាំ២០២១...
ភ្នំពេញ ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្ដ ចំនួន ២ ៣៣៤ ៣៧១ គ្រឿង ក្នុងនោះ យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ចំនួន ៧៣៩ ៥៣៨ គ្រឿង។ យោងតាមរបាយការណ៍ នៃការអនុវត្តការងារ...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យពិនិត្យឡើងវិញ ចំពោះមន្ដ្រីនគរបាលឡើងឋានន្តរស័ក្តិមួយឆ្នាំម្ដង ដើម្បីចាត់វិធានការ ខណៈមន្ដ្រីនគរបាលមួយចំនួន ៥ឆ្នាំឡើងស័ក្តិម្ដង ។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០...
ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងគ្រោះអគ្គិភ័យកើតឡើងនៅ ២កន្លែងផ្សេងគ្នា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឆាបឆេះផ្ទះប្រមាណជា ១០០ខ្នងផ្ទះ ។ ដូច្នេះលោកបានអំពាវនាវឲ្យ ពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។ សូមបញ្ជាក់ថា ករណីទី១-នៅម៉ោងប្រមាណជា ៦ព្រឹកថ្ងៃនេះ ឆេះផ្ទះពលរដ្ឋនៅមុខក្រសួងការពារជាតិ ម្តុំបឹងកក់ ក្នុងសង្កាត់ស្រះចក...
ភ្នំពេញ៖ ជាថ្មីម្តងទៀត សហរដ្ឋអាមេរិកប្រកាស ដាក់ទណ្ឌកម្មលើកម្ពុជាបន្ថែមទៀត តាមរយៈការមិនលក់អាវុធឲ្យ ប៉ុន្តែអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងសារតបទៅវិញថា ការមិនលក់អាវុធឲ្យកម្ពុជា មិនចាត់ទុកជាការដាក់ទណ្ឌកម្មទេ ព្រោះកម្ពុជាអត់ត្រូវការអាវុធ ធ្វើសង្រ្គាមជាមួយអ្នកណា ។ តាមរយៈបណ្តាញតេឡេក្រាមនាថ្ងៃ១០ ធ្នូនេះ លោក សុខ ឥសាន បានថ្លែងថា...