តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានលើកឡើងថា រដ្ឋាភិបាលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក គួរតែឈប់អនុវត្តតាមគោលនយោបាយ សម្ពាធអតិបរមារបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ លោក Khatibzadeh បានលើកឡើងថា “ជនជាតិអាមេរិកបានចំណាយពេលរបស់យើងក្នុងការចរចាជុំទី៦ (មុន) ដើម្បីការពារកេរ្តិ៍ដំណែលបរាជ័យរបស់លោក ត្រាំ ” ដោយសំដៅលើការចរចា ៦ជុំរវាងអ៊ីរ៉ង់...
ប៊ែរឡាំង៖ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យម្សិលមិញ បានអះអាងថាខ្លួននៅតែកំពុងបន្តធ្វើការជាមួយគ្នាអាមេរិក យ៉ាងជិតស្និទ្ធទៅលើកិច្ចការងារអនុវត្តកិច្ចព្រម ព្រៀង Nord Stream 2 ដែលតភ្ជាប់បណ្តាញខាងក្រោមសមុទ្រប៉ាល់ តិកក្នុងការបញ្ចូនហ្គាសធម្មជាតិពីរុស្សីមកកាន់ប្រទេសរបស់ខ្លួន។ ក្រសួងការបទេសអាល្លឺម៉ង់ បានថ្លែងដែរថានឹងបន្តសម្របសម្រួល ជាមួយនឹងរដ្ឋាភិបាលអាមេរិកក្នុងការអនុវត្តសេចក្តីប្រកាស និងគម្រោងបំពង់បង្ហូរប្រេងដែលមានតម្លៃរហូតទៅដល់១១ពាន់ លានដុល្លារមួយនេះឲ្យបាន។ គួរឲ្យដឹងដែរថារដ្ឋាភិបាលលោក Joe Biden បានសម្រេចចិត្តដកបម្រាមទៅលើគម្រោងបំពង់បង្ហូរប្រេងនេះកាលពីខែកក្កដាកន្លងមកប៉ុន្តែ កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះបានសម្រេចចិត្តដាក់ ទណ្ឌកម្មផ្សេងទៀតសំដៅក្រុមហ៊ុន រុស្សីដែលមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Transadria...
ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ វិច្ឆិកា បានដឹកនាំមន្រ្តីជាន់ខ្ពស់ចុះពិនិត្យនិងចាត់វិធាន បង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជាឲ្យចាប់ខ្លួននិងរឹបអូសទ្រព្យសម្បត្តិ អ្នកកាប់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ក្រោយបានទទួលរបាយការណ៍ពីរាជបណ្ឌិត្យសភាកម្ពុជាថា អតីតអភិបាលខេត្តកំពង់ឆ្នាំង បានកាប់បំផ្លាញយកដីព្រៃលិចទឹក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសផ្ដល់ជំនួយ ចំនួន១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស ព្រមទាំងរថយន្ត ចំនួន២គ្រឿងថែមទៀត ជូនប្រទេសឡាវ។ ក្នុងចំណោមថវិកា ១៣លានដុល្លាររបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្ដល់ជូនប្រទេសឡាវ នាពេលនេះ មានថវិកា ១០លានដុល្លាររបស់ ក្រុមហ៊ុនឯកជន។ ក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១ នៅវិមានសន្តិភាព បានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវក្នុងដំណើរលោកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក នាយករដ្ឋមន្រ្តីឡាវ...
ភ្នំពេញ៖ យោងតាមប្រការ២ ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅប្រលប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដោយផ្អាកជាបណ្តោះអាសន្នសម្រាប់...
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច និងលោកបណ្ឌិតសេង សារី អ្នកវិភាគស្ថានការណ៍នយោបាយ បានលើកឡើងស្រដៀងគ្នាថា សម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខាដែលបានចាក់ស្រេះកន្លងមក ហើយលោកកឹម សុខាប្រកាសថាមិនជាប់ពាក់ព័ន្ធលោក សម រង្ស៊ីនោះ គឺជាទំនាស់រវាងលោកទាំង២ ដោយគ្មានជាប់ពាក់ព័ន្ធបក្សកាន់អំណានោះទេ...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទ ជនជាតិ បរទេសចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក ជួញដូរ និង ដឹកជញ្ជូន គ្រឿងញៀនឆ្លងដែន ប្រព្រឹត្តនៅត្រង់ចំណុច ព្រលានយន្តហោះអន្តរជាតិសៀមរាប ស្ថិតនៅភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល...
ភ្នំពេញ ៖ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ វររាជ មាតា ជាតិ ខ្មែរ ក្នុង សេរីភាព សេចក្ដី ថ្លៃថ្នូរ និង សុភមង្គល ជា ទី គោរព សក្ការៈ...
ភ្នំពេញ ៖ លោក វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលកូវីដ-១៩ កម្ពុជា-ចិន កាន់តែមានភាពជិតស្និទ្ធ ថែមមួយកម្រិតទៀត ហើយកម្ពុជា ក្លាយជាទិសដៅវិនិយោគ ដ៏សំខាន់របស់ចិន ផងដែរ ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...