ភ្នំពេញ ៖ ក្រោយពីអាជ្ញាធរថៃបានចាប់បញ្ជូន អតីតសកម្មជននៃអតីតគណបក្សប្រឆាំងមកកម្ពុជា ជាបន្តបន្ទាប់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា “ប្រទេសថៃលែងជាទីសុវត្ថិភាព សម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់ទៀតហើយ អស់ទីជម្រកធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា” ។ នេះជាប្រសាសន៍របស់លោក ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នាថ្ងៃ២២ វិច្ឆិកា។ លោកបន្តថា ការចាប់ខ្លួនក្រុមឧទ្ទាមក្រៅច្បាប់បញ្ជូនមកកម្ពុជាវិញ គឺជាលទ្ធផលនៃកិច្ចសហការល្អរវាងកម្ពុជា-ថៃ ហើយលោកថា អ្នកដែលដើរតាម...
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងថា សមត្ថកិច្ចជំនាញរបស់រាជធានីភ្នំពេញ បាននិងកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវរកឃាតករកាប់សម្លាប់លោក ស៊ិន ខុន ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ (CNRP)។ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លើសំណួរអំពីករណីឃាតកម្មលោក ស៊ិន ខុន នេះ លោកវរសេនីយ៍ឯក សាន សុខសីហាបានថ្លែងយ៉ាងខ្លីថា...
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃស្នួល ឃុំរវៀង និង ភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បានសម្ដែងការសារទរ និងថ្លែងអំណរគុណជាអនេក ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបំពាក់អំពូលសូឡា បំភ្លឺផ្លូវក្នុងភូមិ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ក្នុងពេលរាត្រី។ សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការជួសជុលកែលម្អសួនច្បារ តាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម និងពិនិត្យមើលទីតាំងសម្រាប់រៀបចំធ្វើបន្ទប់ទឹកសាធារណៈសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការជួសជុលកែលម្អសួនច្បារ តាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាមនិងការរៀបចំសាងសង់បន្ទប់ទឹកសាធារណៈបែបស្តង់ដា គឺដើម្បីធ្វើឱ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរនានា មកលេងកម្សាន្ត បានទទួលសេវាប្រកបដោយផាសុខភាព និងដើម្បីត្រៀមចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ ៕
ទិដ្ឋភាពតាមបណ្តាគោលដៅ និងសកម្មភាពចូលរួមរបស់អាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា តាមរយៈវិធានការ ៣ការពារ ៣កុំ!
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៤១នាក់ថ្មី (លទ្ធផលបញ្ចាក់ដោយ PCR) ខណៈមានករណីជាសះស្បើយ ៣៩នាក់ និងស្លាប់ ០៤នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៣នាក់)។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកួវីដ១៩ សរុបចំនួន ១១៩...
ភ្នំពេញ៖ តបតាមការ អញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មាន...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅវេលាម៉ោង ១២និង២០នាទី ថ្ងៃអាទិត្យ ទី២១ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណុច casino ផ្កាយប្រាំមានករណីផ្ទុះអាវុធ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុម និងក្រុមកាងជនជាតិថៃ ដែលបង្ករការអុកឡុក...
ភ្នំពេញ៖ នាឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្ត នៅទូទាំងប្រទេសមានចំនួនសរុប៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,២៨១នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។ ស្ថិតិភ្ញៀវទេសចរប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៖ មានភ្ញៀវសរុបចំនួន១៣២,០១៣នាក់ ថ្ងៃទី២៖ មានភ្ញៀវសរុបចំនួន៣៣២,៨៧៥នាក់ កើនឡើង ១៥២.១៥%...
ភ្នំពេញ: លោក សិន ខុន ជាអតីតសកម្មជនអតីគណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ថ្នាក់បណ្ឌិត ត្រូវបានជនអនាមិក មួយក្រុមវ៉ៃសម្លាប់ យ៉ាងអាណោចអាធម៌បំផុត កាលពី វេលារំលងអាធ្រាត ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅថ្ងៃបិទបញ្ចប់នៃពិធីបុណ្យអុំទូក នៅក្នុងរាជធានីភ្នំពេញ។ អំពីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១:៣០ នាទី អាធ្រាត...