ព័ត៌មានជាតិ

កម្ពុជា គ្មានអ្នកស្លាប់ ដោយកូវីដ ប្រមាណជា១០ថ្ងៃហើយ

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ក្នុងរយៈពេលប្រមាណជា១០ថ្ងៃជាប់ៗគ្នាមក នៅកម្ពុជា គ្មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩នោះទេ គិតទាំងថ្ងៃ១៣ មករានេះ ។

សម្រាប់ថ្ងៃ១៣ មករា រកឃើញអ្នកឆ្លងចំនួន១០ថ្មីនាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ខណៈជាសះស្បើយចំនួន ១៥នាក់ ។

គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៧២៨នាក់ អ្នកជាសះស្បើយចំនួន ១១៧ ០៧២នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥ នាក់៕

To Top