ភ្នំពេញ៖ ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញលិខិតផ្ទេរសិទ្ធិ ជូនប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា គ្រប់ក្រុង ស្រុក ខណ្ឌ ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យធ្វើជាតំណាងរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការចុះហត្ថលេខាលើ “ពាក្យសុំចុះបញ្ជី បេក្ខជនឈរឈ្មោះ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា» និង ពាក្យសុំចុះឈ្មោះភ្នាក់ងារ នៃគណបក្ស ប្រជាជនកម្ពុជា ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់ សន្លឹកឆ្នោតនៅ តាមការិយាល័យបោះឆ្នោត» ។
តាមរយៈលិខិតផ្ទេរសិទ្ធិ លេខ០០៣/០១២២/លគ,គក បានបញ្ជាក់ថា យោង : មាត្រា ៤១ និងមាត្រា ៨៤ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ និង ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់នេះ យោងតាម លិខិតផ្ទេរសិទ្ធិ បានឱ្យដឹងថា ក្នុងនាមជា ប្រធាន គណបក្សប្រជាជនកម្ពុជា ខ្ញុំ (សម្ដេចតេជោ ហ៊ុន សែន) សូមប្រគល់សិទ្ធិ ជូនប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា គ្រប់ក្រុង ស្រុក ខណ្ឌ ក្នុងទូទាំង ព្រះរាជាណាចក្រកម្ពុជា ឲ្យធ្វើជាតំណាងរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការចុះហត្ថលេខាលើ “ពាក្យសុំចុះបញ្ជី បេក្ខជនឈរ ឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្ស ប្រជាជនកម្ពុជា» និង ពាក្យសុំចុះឈ្មោះភ្នាក់ងារ នៃគណបក្សប្រជាជនកម្ពុជា ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់ សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត» (តាមទម្រង់បែបបទរបស់ គ.ជ.ប) នៅតាមបណ្តាឃុំ សង្កាត់ ក្នុងក្របខ័ណ្ឌ នៃក្រុង ស្រុក ខណ្ឌរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ។
តំណាងគណបក្ស ប្រជាជនកម្ពុជា ដែលបានទទួលការប្រគល់សិទ្ធិនេះ មានសិទ្ធិប្រើប្រាស់ ត្រាគណៈកម្មាធិការ គណបក្សក្រុង ស្រុក ខណ្ឌ សម្រាប់ការងារខាងលើ ៕