ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីការប៉ុនប៉ង មនុស្សឃាត និងកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសំឡូត កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឃាត់ខ្លួន បុរសសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីការប៉ុនប៉ងមនុស្សឃាត និង កាន់កាប់អាវុធខុសច្បាប់ បន្ទាប់ពីបុរសសង្ស័យរូបនេះ មានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ រួចក៏យកកាំភ្លើងAK-47 មួយដើម ដែលលាក់ទុកនៅក្នុងផ្ទះ មកគំរាម ដើម្បីបាញ់សម្លាប់ប្រពន្ធរបស់គាត់ ប្រព្រឹត្ត នៅចំណុចភូមិតាតោកក ឃុំ តា តោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលដកហូកបាន កាំភ្លើងម៉ាក AK-47 ស្វាយ បត់ ចំនួន ១ ដើម មានគ្រាប់ ចំនួន ២០ គ្រាប់ ។

សមត្ថកិច្ចនគរបាលស្រុកសំឡូតបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឈួន វ៉ាន់ថា ភេទ ប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅនៅភូមិតាតោក ឃុំ តា តោក ស្រុក សំឡូត ខេត្តបាត់ដំបង។

ចំណែកឯ ជនរងគ្រោះ ដែលត្រូវជាប្រពន្ធគឺ មានឈ្មោះ ស. វ អាយុ ៣៣ ឆ្នាំ មុខរបរជាកសិករ មានទីលំនៅ នៅចំណុចកើតខេតខាងលើ។

សមត្ថកិច្ចនគរបាលបានអោយដឹងថា ចំពោះ ករណីខាងលើនេះ ជនសង្ស័យត្រូវជាប់ចោទពីបទ« ការប៉ុនប៉ងមនុស្សឃាត និង កាន់កាប់អាវុធដោយគ្មាន ការអនុញ្ញាតិ» និង បច្ចុប្បន្ននេះ ត្រូវបានបញ្ជូនមក ទៅកាន់ស្នងការនគរបាលខេត្តបាត់ដំបង ដើម្បី ចាត់ការតាមនីតិ វីធីច្បាប់៕

ដោយ គា លីហ្សា

To Top