ព័ត៌មានជាតិ

ជម្រះបណ្តឹងសារទុក្ខ បុរសជាប់ចោទគ្រឿងញៀនម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញ ដូរគ្រឿងញៀន៩កញ្ចប់

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារ ទុក្ខរបស់ជន ជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ចំនួន ៩កញ្ចប់ ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ ២០១៩ នៅភូមិ ៤ សង្តាត់ ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះនៃសាលាកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទ មាន ឈ្មោះ លឹម មករា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ។

នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កុម្ភៈឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៦ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ : ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់បានប្តឹងឧទ្ធរណ៍ ។ សលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្ម របស់គាត់រក្សាទុកដដែល។ គាត់ ក៏ប្តឹងសារទុក្ខ មក តុលាការកំពូលទៀត។

ជនជាប់ចោទ ឈ្មោះ លឹម មករា ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៦ ខែ តុលា ឆ្នាំ២០១៩ នៅភូមិ ៤ សង្តាត់ ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វតាមីន ចំនួន ៩ កព្ចាប់ មានទម្ងន់ ៤០,៩ ក្រាម និង ម៉ូតូ ចំនួន ១ គ្រឿង ។

តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ៣១ ខែ មករាឆ្នាំ ២០២២ ៕

ដោយ គា លីហ្សា

To Top