ព័ត៌មានជាតិ

Breaking: UN បញ្ជាក់ថា ជនស៊ីវិល យ៉ាងតិច ២៤០ នាក់ រងគ្រោះ រួមនឹង៦៤នាក់ ត្រូវសម្លាប់ នៅអ៊ុយក្រែន!

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនបានបញ្ជាក់ពីជនរងគ្រោះ ជនស៊ីវិល យ៉ាងតិច ២៤០នាក់ រួមទាំងមនុស្សយ៉ាងតិច ៦៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នា ក្នុងប្រទេសអ៊ុយក្រែន ដែលបានផ្ទុះឡើង ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជា ខ្លួនជឿថា “តួលេខពិតប្រាកដ គឺខ្ពស់ជាងគួរឱ្យកត់សម្គាល់” ដោយសារតែរបាយការណ៍ ជាច្រើននៃ ជនរងគ្រោះនៅតែត្រូវបានបញ្ជាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​អាមេរិកាំង AP (Associated Press) នៅមុននេះបន្តិច។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការ មនុស្សធម៌ (OCHA ) បានបញ្ជូនបន្តការរាប់កាលពីល្ងាចថ្ងៃសៅរ៍ ពីការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដែលមានវិធីសាស្រ្ត និងនីតិវិធីផ្ទៀងផ្ទាត់ យ៉ាងតឹងរ៉ឹង អំពីចំនួនអ្នកស្លាប់ ដោយសារជម្លោះ។

OCHA ក៏បាននិយាយផងដែរថា ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានធ្វើឱ្យមនុស្សរាប់សែននាក់ មិនមានលទ្ធភាពប្រើប្រាស់អគ្គិសនី ឬទឹក ហើយបានបង្កើតផែនទីនៃ “ស្ថានភាពមនុស្សធម៌” នៅក្នុងប្រទេសអ៊ុយក្រែន ដែលភាគច្រើននៅភាគខាងជើង ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន៕

ប្រែសម្រួលដោយ៖ សយ សុភា

To Top