ព័ត៌មានជាតិ

ខែកុម្ភៈ ក្រសួងការពារជាតិខ្មែរ បញ្ជូនកម្លាំងកងវិស្វកម្ម ទៅលីបង់ និងអាហ្វ្រិកកណ្តាល ៤០៣នាក់

ភ្នំពេញ ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងការពារជាតិ បានបន្តបញ្ជូនកម្លាំង កងវិស្វកម្មពហុជំនាញ ចំនួន១៨៤នាក់ (នារី២៩នាក់) ទៅប្តូរវេនកម្លាំងចប់អាណត្តិ បេសកកម្ម នៅសាធារណរដ្ឋលីបង់ និងកម្លាំងកងវិស្វកម្មសំណង់ ចំនួន ២១៩នាក់(នារី ២៨នាក់) ទៅប្ដូរវេន នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ។

បច្ចុប្បន្នកម្លាំង កងយោធពលខេមរភូមិន្ទ កំពុងបំពេញបេសកកម្មក្រោមឆត្រ អង្គការសហប្រជាជាតិ មាន៧៨៦នាក់ (នារី១០៩នាក់) នៅ៥ប្រទេស រួមមាន ៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្ដាល ។ នេះបើតាមការចេញផ្សាយ ក្នុងហ្វេសប៊ុកលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ៕

To Top