ភ្នំពេញ ៖ ក្នុងរយៈពេល២ថ្ងៃ នាថ្ងៃចុងសប្ដាហ៍ ពីថ្ងៃ១២-១៣ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេស ទទួលបានភ្ញៀវ ចំនួន២៥៣,៨៧៦នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន ២៤២,១៨៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន១១,៦៨៨នាក់ ។ នេះបើតាមស្ថិតិភ្ញៀវ ទេសចរផ្ទៃក្នុង ទទួលបានពីមន្ទីរ ទេសចរណ៍ រាជធានី-ខេត្ត។

ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗ គឺខេត្តព្រះសីហនុចំនួន ៣៧,១១០នាក់ , ពោធិ៍សាត់ចំនួន២៨,៧២៤នាក់ , រាជធានីភ្នំពេញចំនួន ២៨,៤១៩នាក់ , សៀមរាប ២៧,៥៤៣នាក់ និងកំពតចំនួន២៦,១៣៦នាក់ ៕

