ព័ត៌មានជាតិ

កូរ៉េខាងជើង ហាក់បីដូចជា នៅស្ងៀមស្ងាត់ បន្ទាប់ពីមានសេចក្តី រាយការណ៍ពីការករណី ផ្ទុះគ្រាប់មីស៊ីល នៅក្រុងព្យុងយ៉ាង

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ថា ក្នុងរៈពេលជាង២៤ម៉ោង បន្ទាប់ពីការសាកល្បង មីស៊ីល ដែលត្រូវបានរាយការណ៍ថា បានបញ្ចប់ដោយការបរាជ័យ នៅក្នុងទឹកដីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ ហើយកូរ៉េខាងជើង មិនទាន់បានលើកឡើង នូវអ្វីអំពីឧបទ្ទវហេតុនោះទេ ។

កូរ៉េខាងត្បូង បានលើកឡើងថា គ្រាប់មីស៊ីលផ្លោង ដែលសន្មត់ថា បានផ្ទុះនៅកណ្តាល អាកាសភ្លាមៗ បន្ទាប់ពីគ្រាប់មីស៊ីល ត្រូវបានបាញ់ចេញពីអាកាសយានដ្ឋានអន្តរជាតិ នៅក្បែរទីក្រុងព្យុងយ៉ាង កាលពីព្រឹកថ្ងៃពុធ ។

រដ្ឋាភិបាលកូរ៉េខាងជើង មិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើរបាយ ការណ៍របស់កូរ៉េខាងត្បូងទេ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបានលើកឡើងអំពីការសាកល្បង មួយថ្ងៃក្រោយមកនោះទេ ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ មិនមានរូបថត ឬសាក្សីដែលមានឈ្មោះ ណាម្នាក់បានលេចចេញ ជាសាធារណៈនោះទេ បើទោះបីជាគ្រាប់មីស៊ីល បានផ្ទុះនៅក្នុងទីក្រុង ដែលមានមនុស្សប្រហែល ៣លាននាក់ក៏ដោយ ។

សកម្មជនសិទ្ធិមនុស្សបានលើកឡើងថា ភាពស្ងៀមស្ងាត់បានបញ្ជាក់ ពីការគ្រប់គ្រងទាំងស្រុង ដែលរដ្ឋាភិបាលគ្រប់គ្រង លើការទំនាក់ទំនងនៅក្នុងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top