ព័ត៌មានជាតិ

អភិបាលរងខេត្តកំពង់ចាម ឆ្លុះបញ្ចាំងពី សម្តេចតេជោ បាននាំមកនូវសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត ជូនប្រជាពលរដ្ឋ

កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម លោក ហេង វណ្ណនី បានមានប្រសាសន៍ឆ្លុះបញ្ចាំង ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ពេញលេញ មានទាំងសន្តិភាពផ្លូវកាយ នឹងសន្តិភាពផ្លូវចិត្ត ជូនប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បានឆ្លុះបញ្ចាំង ដូច្នេះនៅព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានា នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

អភិបាលរងខេត្តកំពង់ចាម លោក ហេង វណ្ណនី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញ ជូនប្រជាពលរដ្ឋ មានទាំងសន្តិភាពផ្លូវកាយ នឹងសន្តិភាពផ្លូវចិត្ត បង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ក្នុងការរស់នៅប្រកប ដោយក្តីសង្ឃឹម ក៏ដូចជាបង្កលក្ខណៈដល់បងប្អូនប្រជាពលរដ្ឋ ជួបជុំក្រុមគ្រួសារ ដើម្បីធ្វើបុណ្យទាន តាមគន្លងព្រះពុទ្ធសាសនា និងការធ្វើដំណើរក៏សាន្តគ្រប់ទិសទី រីឯសន្តិភាពផ្លូវកាយ គឺការការពារមិនឱ្យមានការវិលត្រលប់មកវិញ នូវស្ថានការណ៍សង្គ្រាម។

គ្រប់កាលៈទេសៈ សម្ដេចតេជោ តែងបានគិតគូរជាប់ជាប្រចាំ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយ ដែលទុក ប្រជាពលរដ្ឋចោលនោះឡើយ ។ ពិសេសគុណបំណាច់ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ក្នុងយុគ្គសម័យ នៃការឆ្លងរីករាលដាល នៃជំងឺកូវី-១៩ បានការពារ និងស្រោចស្រង់ ការពារអាយុជីវិតប្រជាជនកម្ពុជា ពីការឆក់យកអាយុជីវិត របស់ជំងឺដ៏ មហាប្រល័យកូវីដ-១៩ បានញ៉ាំងចិត្តឱ្យយើងទាំងអស់គ្នាដឹងគុណជានិច្ច ចំពោះការគិតគូរពីសំណាក់សម្តេច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយយើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងអាណត្តិក្រោយទៀត តាមរយៈការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ បន្តដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅរកវឌ្ឍភាពរុងរឿងបន្ថែមទៀត ៕

To Top