ព័ត៌មានជាតិ

ប្រេសិតពិសេសប្រធានអាស៊ាន ជួបអគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលរង ផ្នែកឆ្លើយតបគ្រោះអាសន្ន

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រេសិតពិសេស នៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោកស្រី Joyce Msuya អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលរង ផ្នែកឆ្លើយតបគ្រោះអាសន្ន ក្នុងឱកាសនៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌អាស៊ាននៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគត និងការប្តេជ្ញាចិត្តរបស់ ការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌ ចំពោះការបន្តការចូលរួមនិងការគាំទ្រ ដល់ជំនួយមនុស្សធម៌របស់អាស៊ាន ៕

To Top