ភ្នំពេញ:លោក កង សូសាទី រដ្ឋលេខាធិការក្រសួងផែនការប្រកាសថ្កោលទោសនូវទង្វើដ៏ថោកទាបរបស់ បុគ្គល អ៊ុក ទូច ដែលបានប្រមាថមកលើ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងអំឡុងពេលដែល សម្តេចអញ្ជេីញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក និង ជាសហប្រធាននៃកិច្ចប្រជុំកំពូលនេះ។
តាមរយៈគេហទំព័រហ្វេសប៊ុក លោកកង សូសាទី បានសង្កត់ធ្ងន់ថា “ទង្វើដ៏ថោកទាបនេះ ខ្ញុំបាទសូមថ្កោលទោសយ៉ាងដាច់អហង្ការ និងមិនអាចលើកលែងទោសដល់ពួកជ្រុលនិយមទាំងអស់នេះទេ”៕
