ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺរលាកថ្លើមប្រភេទថ្មី ទោះបីមិនមាននៅកម្ពុជាក៏ដោយ។
នាឱកាសអញ្ជើញជួប សំណេះសំណាលជាមួយ គ្រូពេទ្យសម្ដេចតេជោ ប្រឆាំងជំងឺកូវីដ-១៩ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា នាពេលបច្ចប្បន្នជំងឺរលាកថ្លើមប្រភេទថ្មីនេះ មិនទាន់ឆ្លងមកដល់កម្ពុជាឡើយ ប៉ុន្ដែប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន។
សម្ដេចតេជោមានប្រសាន៍ថា «ឥឡូវនេះជំងឺរលាកថ្លើមប្រភេទថ្មីនេះ គឺមានបញ្ហាទៀតហើយ ពិតមែនវាមិនទាន់ដល់ប្រទេសយើង ក៏ប៉ុន្ដែពេលណាមួយវាអាចមកដល់ដែរ»៕

