ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន លោក Remco Johannes van Wijngaarden ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង វេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសលោក ត្រូវបានរដ្ឋាភិបាលហូរឡង់ តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ហូរឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ៕

