ព័ត៌មានជាតិ

អាមេរិក៖ បាញ់ប្រហារនៅសាលារៀន មួយក្នុងរដ្ឋតិចសាសស្លាប់១៥ នាក់ក្នុងនោះ១៤នាក់ ជាកូនសិស្សតូចៗ

បរទេស៖ យោងតាមការចេញផ្សាយដោយទូរទស្សន៍ BBC នៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថាមនុស្សដល់ ទៅ១៥នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារ មួយនៅសាលារៀន បឋមសិក្សាមួយ កន្លែងស្ថិតនៅក្នុងរដ្ឋតិចសាស។

ប្រភពដដែលបានបញ្ជាក់ទៀតថាខ្មាន់កាំភ្លើង ដែលមានវ័យប្រមាណជា១៨ឆ្នាំ បានស្លាប់មនុស្សសរុប១៥នាក់ ដែលក្នុងនោះមានសិស្ស១៤នាក់និងគ្រូបង្រៀន ម្នាក់ហើយជាការឆ្លើយតបក្រុមប៉ូលីសបានធ្វើការបាញ់សម្លាប់ ឧក្រិដ្ឋជនរួចរាល់ហើយផងដែរ។

គួរឲ្យដឹងដែរថាការបាញ់ប្រហារ ទៅលើសាលារៀនបឋមសិក្សាបែបនេះ គឺជារឿងដែលកម្រកើតមានឡើង បំផុតក្នុងប្រទេសអាមេរិកហើយសាលារៀន Robb Elementary School នេះគឺជាទីកន្លែងដែលមានកូនសិស្ស តូចៗ វ័យចាប់ពី៥ឆ្នាំ ដល់១១ឆ្នាំ កំពុងធ្វើការសិក្សារៀនសូត្រ។

យុវជន Salvador Ramos ដែលត្រូវបានគេស្គាល់អត្តសញ្ញាថា ជាខ្មាន់កាំភ្លើងនោះក៏ជាជនសង្ស័យ ដែលបានសម្លាប់យាយរបស់ខ្លួនផងដែរហើយ គាត់បានប្រើប្រាស់កាំភ្លើង ពាក់កណ្តាលស្វ័យប្រវត្តិប្រភេទ AR-15 នៅក្នុងពេលធ្វើសកម្មភាពលើកនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top