នយោបាយ

ភ្លៀង មិនមែនជាឧបសគ្គ សម្រាប់ក្បួនដង្ហែឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា រាជធានីឡើយ

​ភ្នំពេញ៖ ក្រោយសំរាកថ្ងៃត្រង់ រយៈពេល២ម៉ោង បន្ទាប់ពីដំណើរការឃោសនា ពេញមួយព្រឹក ថ្ងៃទី៣ មិថុនា ដែលជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់នេះ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងលោកស្រី នារសៀលនេះបានបន្ត ដឹកនាំក្បួនឃោសនាបើទោះបីជាមានភ្លៀងធ្លាក់ ជាប់រហូតយ៉ាងណាក្តី ក៏មិនបានរារាំងដំណើរការ នៃក្បួនដង្ហែរដ៏ធំ របស់គណបក្សប្រជាជនកម្ពុជាឡេីយ។ 

ក្បួនដង្ហែរនៅរសៀលនេះ ក៏មានវត្តមាន លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ក៏បានចូលរួមផងដែរ ដោយបានឆ្លងកាត់ភូមិសាស្ត្រខណ្ឌ ចំនួន៥ នៅកណ្តាលក្រុង តាមតម្រាយផ្លូវ ដែលបានគ្រោងទុក ដើម្បីបង្ហាញពីគោលនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា និងការប្តេជ្ញាចិត្ត អនុវត្តគោលនយោបាយនេះ ក្នុងរយៈពេល៥ឆ្នាំ ខាងមុខទៀត ក្នុងការអភិវឌ្ឍន៏សង្កាត់ ឲ្យបានកាន់តែរីកចំរើនថែមទៀត ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

ក្នុងដំណើរដង្ហែក្បួននោះ ក៏ឃើញមានបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដែលក្បួនឃោសនាបានឆ្លងកាត់ សុទ្ធតែបានទះដៃអបអរសាទរ ព្រមទាំងសម្រែកជ័យឃោស ជយោ! គណបក្សប្រជាជនកម្ពុជា,មានគណបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍ ន៏និងធានាបានសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ព្រោះគណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជន ដើម្បីប្រជាជន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខដឹកនាំគណបក្ស ។

ផ្ទាំងពាណិជ្ជកម្ម

ពាក្យស្លោកជាច្រើន ក្នុងការឃោសនានេះ បានលើកឡើងថា សន្លឹកឆ្នោតមួយសន្លឹក របស់បងប្អូនប្រជាពលរដ្ឋ ដែលបោះត្រូវ គឺយើងទទួលបានការ រីកចំរើនសំរាប់ខ្លួនយើង កូនចៅយើង និងប្រទេសជាតិយើង។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងនូវការកោតសរសើរ ចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត គាំទ្រ គណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ានី បានសំណូមពរអោយបងប្អូន រក្សាសាមគ្គីភាពគ្នាអោយបានរឹងមាំ ថែរក្សាអារម្មណ៍អោយបានល្អ ដើម្បីទទួលជ័យជំនៈ នៅពេលបោះឆ្នោត។ សន្តិភាព បានមកដោយការលះបង់ ពុះពារយ៉ាងលំបាក របស់គណបក្សប្រជាជនកម្ពុជា។ សន្តិភាពនេះហើយ ទើបប្រទេសយើងមានការអភិវឌ្ឍលើកគ្រប់វិស័យ នាំអោយប្រទេសយើង ស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។ ដូច្នេះយើងត្រូវរួមគ្នារក្សា សន្តិភាពអោយបានគង់វង្ស និងទប់ស្កាត់បដិវត្តព៌ណអោយបាន ដើម្បីអភិវឌ្ឍន៍ ប្រទេសរបស់យើង អោយកាន់តែរីកចំរើនបន្ថែមទៀត៕

To Top