ពោធិសាត់ : បុរសម្នាក់ បានផឹកស្រាឡើងស្រវឹង ជោគជាំ ហើយបានបង្កហឹង្សា ដល់អ្នកដទៃ រហូតដល់ទាញកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលអោយរងរបួសនោះ ត្រូវបានកម្លាំងនគរបាលក្រុងពោធិសាត់ សហការនឹង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរលាប ដឹកនាំដោយ លោកអនុសេនីយ៍ឯកប៊ិច ម៉ៅ នាយប៉ុស្តិ៍ស្តីទី ចុះឃាត់ខ្លួនបានកាលពីវេលាម៉ោង ២០ និង ៤០ នាទីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅនឹងផ្ទះ របស់ជនរងគ្រោះក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។
![](https://dap-news.com/wp-content/uploads/2022/08/photo_2022-08-17_10-48-29-1-766x1024.jpg)
បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងពោធិសាត់ បានអោយដឹងថា ជនសង្ស័យែលបានបង្កហឹង្សានោះ មានឈ្មោះជ័យ កុសល ភេទប្រុសអាយុ ២៧ ឆ្នាំរស់នៅក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។ ចំណែកឯជនរងគ្រោះ មានឈ្មោះមែក សុខរៀន ភេទប្រុសអាយុ ៤៣ ឆ្នាំរស់នៅក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។
![](https://dap-news.com/wp-content/uploads/2022/08/photo_2022-08-17_10-48-33-1-766x1024.jpg)
បច្ចុប្បន្នជនសង្ស័យរួម និង វត្ថុតាងសមត្ថកិច្ចនគរបាលក្រុងពោធិសាត់ កំពុងកសាងសំណុំរឿងចាត់ ការទៅតាមនិតិវិធី៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)