ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២២នេះ បានតម្កល់តម្កល់ទោស ពិរុទ្ធជនចិនម្នាក់ ជាប់គុក កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការ ដឹកជញ្ជូន ជួញដូរគ្រឿងញៀន ឆ្លងដែន ពីប្រទេសអាល្លឺម៉ង់ មកកម្ពុជា តាមរយៈប្រៃសណីយ៍ ប្រព្រឹត្ត នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ ស្ថិតនៅក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពី ខែ សីហា ឆ្នាំ ២០១៨ ។

លោក សុិន វិសាល ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ពិរុទ្ធជនរូបនេះ មានឈ្មោះ YAO ZEYE ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិចិន។
លោកចៅក្រម បានថ្លែងថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ YAO ZEYE ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពី ឆ្នាំ ២០១៩ ផ្តន្ទាទោស
ដាក់ពន្ធនាគាកំណត់ អស់មួយជីវិត ពីបទ: ដឹកជញ្ជូន រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទ ឈ្មោះ YAO ZEYE ត្រូវបានចាប់ឃាត់ខ្លួន កាកាលពីថ្ងៃ ទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចប្រៃសណីយ៍កមកម្ពុជា ស្ថិត នៅក្នុង សង្កាត់វត្តភ្នំ ខណខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន
ដកហូតបាន គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុប ៩៨គីឡូក្រាម ០៤៣,៥៥ក្រាម ( ជិត ១០០ គីឡូក្រាម) ៕
ដោយ: លីហ្សា
