នយោបាយ

ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន​ ស្នើហ្វីលីពីន បង្កើនការនាំចូលអង្ករ​ និងទាញយកប្រយោជន៍ ពីច្បាប់វិនិយោគថ្មី របស់កម្ពុជា

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើដល់ភាគីហ្វីលីពីន បង្កើនការនាំចូលរួមអង្ករ ពីកម្ពុជា និងទាញយកប្រយោជន៍ ពីច្បាប់វិនិយោគថ្មី របស់កម្ពុជា ដើម្បីធ្វើការកៀរគរ អ្នកវិនិយោគ មកវិនិយោគ នៅកម្ពុជា ។

ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ជាមួយលោក អែនរីកគេ អេ ម៉ាណាឡូ (Enrique A. Manalo) រដ្ឋមន្រ្ដីការបរទេសហ្វីលីពីន កាលពីថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២២ ។

ក្នុងជំនួបនេះ​ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពដ៏យូរអង្វែង ទំនាក់ទំ នងល្អ និង កិច្ចសហប្រតិបត្តិការដ៏ ជិតស្និទ្ធរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ក្នុងជំនួប ទ្វេភាគី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ នៅរាជធានីភ្នំពេញ។
លោក ម៉ាណាឡូ បានអបអរ សាទរកម្ពុជាសម្រាប់ «ភាពជាប្រធានអាស៊ា នដ៏ល្អ ឯក» ខណៈដែល លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរ គុណហ្វី លីពីន ដែល បានគាំទ្រភាព ជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២ ។

លោករដ្ឋមន្រ្តីការបរទេសទាំងពីរ បានចែករំលែកជំនឿជាក់ថា ជំនួបទ្វេភាគីរវាង លោកប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ខណៈពេលដែលប្រទេសទាំងពីរកំពុង ប្រារព្ធខួប អនុស្សា វរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត នឹងបន្ថែមសន្ទុះដល់ការ លើកក ម្ពស់កិច្ច សហប្រតិបត្តិការទ្វេភាគី ។

លោករដ្ឋមន្រ្តីការបរទេសទាំងពីរ បានរំលឹកអំពីលទ្ធផលប្រកប ដោយផ្លែផ្ការបស់កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ហ្វីលីពីន ដែលធ្វើជាសហ ប្រធានដោយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ អតីត រដ្ឋមន្រ្ដី ការបរទេសហ្វីលីពីន កាលពីខែធ្នូ ឆ្នាំមុន និងបានលើកទឹកចិត្តឱ្យអនុវត្តកំណត់ ហេតុនៃ កិច្ចប្រជុំនោះដែលជាផែនទី បង្ហាញផ្លូវសម្រាប់ភាគីទាំងពីរ ក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ច សហប្រតិបត្តិ ការដ៏ល្អ នាពេលបច្ចុប្បន្ន ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយក្តីពេ ញចិត្តចំពោះកំណើន នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយដើម្បីជំរុញ បន្ថែមទៀត នូវកិច្ចស ហប្រតិ បត្តិការលើវិស័យ វិនិយោគ និងពាណិជ្ជកម្មទ្វេភាគី លោករដ្ឋមន្ត្រីកា របរទេសទាំងពីរ បាន លើកទឹកចិត្តឱ្យភាគីទាំងពីរ ពន្លឿនការចរចា លើសេចក្តីព្រាង កិច្ចព្រមព្រៀងស្តីពីការចៀស វាង ការយកពន្ធត្រួតគ្នា។

ក្នុងជំនួបនោះដែរលោក ប្រាក់ សុខុនបានស្នើភាគីហ្វីលីពីនបង្កើនការនាំចូលអង្ករ និងទាញ យក ប្រយោជន៍ពីច្បាប់ វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវការលើកទឹកចិ ត្តច្រើនជាងមុន សម្រាប់ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងឧស្សាហកម្មកសិ-ម្ហូបអាហារ។

លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានលើកឡើងពីរ ការជំរុញកិច្ចសហ ប្រតិបត្តិកា រលើវិស័យទេសចរណ៍ ហើយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តល់អនុសាសន៍ ឱ្យបង្កើនជើងហោះហើរត្រង់ រវាងទីក្រុងម៉ានីល-រាជធានីភ្នំពេញ-ទីក្រុងម៉ានីល និង លទ្ធភាព ហោះហើររវាង ទីក្រុងសេប៊ូ-សៀមរាប-សេប៊ូ ។ កិច្ចសហប្រតិប ត្តិការលើវិស័យកា រអភិវឌ្ឍ ធនធានមនុស្ស សន្តិសុខនិងការពារជាតិ កសិកម្ម និងការផ្លាស់ប្តូរ ការគាំទ្រគា្នរវាងប្រ ទេសទាំងពីរនៅលើឆាកអន្តរជាតិ ក៏ត្រូវបានលើកយកមកពិភាក្សា នៅក្នុងជំនួបនេះ ផងដែរ ។

លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាពីវិបត្តិ នៅប្រទេសមី យ៉ាន់ម៉ា ដែលក្នុងឱកាសនោះ លោកម៉ាណាឡូ បានកោតស រសើរចំពោះកិច្ចខិត ខំប្រឹង ប្រែងរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងឋានៈ ប្រសិតពិសេសរបស់ ប្រធាន អាស៊ានស្តីពីមីយ៉ាន់ម៉ា និងបានបញ្ជាក់ពីការបន្តគាំទ្រ របស់ហ្វីលីពីនចំពោះកិច្ចខិត ខំប្រឹងប្រែ ងរ បស់កម្ពុជា៕

To Top