ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ រំលឹកពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នចំពោះការពារការចម្លងកូវីដ១៩ ក្នុងអំឡុងពេលបុណ្យគ្រីស្ទម៉ាស់ និងចូលឆ្នាំសកល

ភ្នំពេញ​ ៖​ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ពីការពារការចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលបុណ្យគ្រីស្ទម៉ាស់ និងក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៣ ខាងមុខនេះ។

យោងតាមសេចក្តីក្រើនរំលឹក ពីការការពារការចម្លងជំងឺកូវីដ-១៩​ របស់លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការសុខាភិបាល ៣ការពារ (ពាក់ម៉ាស់ លាងដៃឲ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្ត ទៅទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ដូសទី៤ និងដូសទី៥) ដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាពសុំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយ សុខភាពសាធារណ និងបន្តនិរន្តរន៍ភាពនៃការរស់នៅធម្មតា តាមគន្លងប្រក្រតីភាពថ្មី»៕

To Top