ព័ត៌មានជាតិ

លោក ដួង តារា និង បណ្ឌិត លី សាម៉េត សំណេះសំណាល ជាមួយសមាជិក គណបក្សនានា ចំនួនជាង ៥០០នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា 

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ, អ្នកឧកញ៉ា​ យូ​ សាម៉េត​ ប្រធានក្រុមការងារចុះជួយ កសាងពង្រឹងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត, លោកបណ្ឌិត មួង ឃីម,  លោកឧកញ៉ា សោម សុខរ៉ាឌី រួមជាមួយក្រុមការងារជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយសមាជិកគណបក្សនានា ចំនួនជាង ៥០០នាក់ មកពី៧ឃ៉ំ នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលស្ម័គ្រចិត្តចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។

លោក បណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម, លោក ខ្លូត ផន អនុប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្ត រួមជាមួយ អភិបាលស្រុក មេឃ៉ំ អ្នកមុខអ្នកការ ក្រុមការងារជាច្រើនរូបផងដែរ។

ក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ជាមួយប្រជាពលរដ្ឋថា លោករីករាយទទួលស្វាគមន៍ នៅពេលដែលបងប្អូនបានចូលរួម ជីវភាពជាមួយគណៈបក្សប្រជាជនកម្ពុជា និងជឿងជាក់លើការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយសូមឲ្យបងប្អូនបន្តចូលរួមបោះឆ្នោត ជូនគណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន។

ក្រោយពីចប់មតិសំណេះសំណាល ក៏មានការអានសេចក្តីប្រកាសបញ្ជូលសមាជិក ដោយលោក ទ៉ំ លឹមយុន ជាគណៈចាត់តាំង និងជាសមាជិកក្រុមប្រឹក្សាខេត្តផងដែរ។

ឆ្លៀតក្នុងឱកាសដ៏សែនកក់ក្តៅនេះដែរ បណ្ឌិត លី សាម៉េត ក៏បានមានប្រសាសន៍ស្វាគមន៍ និងសំណេះសំណាលសួរសុខទុក្ខដល់សមាជិកនៅក្នុងអង្គពិធីទាំងមូល និងបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេជោគឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ របស់សម្តេចដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជា និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីឲ្យគណៈបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា។

លោក យ៉ង ញ៉ាណ អតីតប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ស្រុកស្ទឹងត្រង់ លោក បានប្ដេជ្ញាយ៉ាងមុតមាំថាលោក និងសមាជិកទាំងអស់នឹងស្មោះត្រង់ចំពោះបក្ស ខិតខំបំពេញការងារតាមាគ៌ា ដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ ហើយនឹងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នានាពេលបោះឆ្នោតក្នុងពេលខាងមុខ ព្រោះមានតែគណៈបក្សប្រជាជនកម្ពុជា ទេ ដែលជឿជាក់ និយាយពិត ធ្វើពិត និង ការអភិវឌ្ឍន៍ជាក់ស្តែងពិតប្រាកដ៕

To Top