ព័ត៌មានជាតិ

សម្ដេចតេជោ មិនញញើត នឹងប្រើគ្រប់មធ្យោបាយដើម្បីរក្សាសន្ដិភាព និងធានាការអភិវឌ្ឍប្រទេសកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា សម្ដេច មិនញញើត នឹងប្រើគ្រប់មធ្យោបាយទោះដោយតម្លៃណាក៏ដោយ ត្រូវរក្សាសុខសន្ដិភាព ដើម្បីធានាដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
ក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ដែលប្រារព្ធនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណារក្សាសន្ដិសុខ ខណៈបច្ចុប្បន្នកម្ពុជាចាប់ផ្ដើមទទួលភ្ញៀវជាតិ និងអន្ដរជាតិ នៅគ្រប់កន្លែងជាបណ្ដើរៗ ជាមួយនឹងការគ្រប់គ្រងដោយជោគជ័យនូវជំងឺកូវីដ-១៩។

សម្ដេចតេជោ បន្ដថា គ្មានសន្ដិភាព គ្មានការអភិវឌ្ឍ គ្មានសន្ដិភាព ក៏គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយបើគ្មានសន្ដិភាព ក៏គ្មានអ្វីៗទាំងអស់។ ដូច្នេះសម្ដេច អំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា រួបរួមគ្នាដើម្បីរក្សាសន្ដិភាពដែលរកបានដោយលំបាក មិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយ មកបំផ្លាញសន្ដិភាពនៅក្នុងប្រទេសនេះ ទោះក្នុងតម្លៃណាក៏ដោយ ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសន្ដិភាពនេះឱ្យខាងតែបាន ដើម្បីធានាដល់ការអភិវឌ្ឍ។

សម្ដេច នាយករដ្ឋមន្ដ្រី បញ្ជាក់ថា «យើងនៅតែបន្ដផ្ដល់អាទិភាព ទៅលើកិច្ចខិតខំប្រឹងប្រែង រក្សានូវសន្ដិភាព ក្នុងប្រទេសយើង យើងមិនខ្វល់ថាមានអ្វីកើតឡើងនោះទេ អ្នកណាក៏ដោយ ដែលមានបំណង់ ឬធ្វើសកម្មភាព ដើម្បីបំផ្លាញសន្ដិភាពនៅក្នុងប្រទេសរបស់យើង យើងមិនញញើតជាមួយប្រើគ្រប់មធ្យោបាយ និងវិធានការ ទោះដោយតម្លៃណាក៏ដោយ ដើម្បីរក្សានូវសន្ដិភាព ធានាដល់ការអភិវឌ្ឍរបស់ប្រទេសយើង»។

សម្ដេចតេជោ បន្ដទៀតថា សន្ដិភាព ត្រូវដើរមុនអ្វីៗទាំងអស់ បើគ្មានសន្ដិភាព សូមកុំនិយាយដល់ប្រជាធិតបេយ្យ ឬសទ្ធិមនុស្ស ត្រូវគិតដល់សិទ្ធិរស់រាន់ដល់ជីវិតជាមុ

To Top