ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បានសម្តែងការសោកស្តាយពន់ពេកចំពោះព្រឹត្តិការណ៍ឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ ខេត្តសៀមរាប បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-13_10-19-34-2.jpg)
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា «នៅយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មានអគ្គិភ័យបានឆាបឆេះអគារព្រះរាជ ដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី( ទុស្សេខ្សែភ្លើង )។ ក្រសួងព្រះបរមរាជវាំង មានការសោកស្ដាយជាពន់ពេក ចំពោះព្រឹត្តការណ៍ ជាអកុសលនេះ»។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-13_10-19-35.jpg)
សូមរំលឹកថា នៅយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ មានអគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ច បានបញ្ជូនរថយន្ត ពន្លត់ អគ្គិភ័យ ទៅបាញ់ពន្លត់ រហូតគ្រប់គ្រងស្ថានភាពបាន។ សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង ហើយករណីនេះបានធ្វើឲ្យអគារមួយរងការខូចខាត៕
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-13_10-19-34-3.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)