ភ្នំណេញ៖ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ព្រំ សុផល មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ជើង នាពេលកន្លងមក បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលបន្តនៅឯគេហដ្ឋាន។
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-22_11-47-27-1024x682.jpg)
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងបាននាំយកថវិកាចំនួន ២លានរៀល, ភេសជ្ជៈប៉ូវកម្លាំងចំនួន ២កេស, ទឹកសុទ្ធ៤កេស, ទឹកដោះគោបឺត ២កេស, ផ្លែឈេី ១កន្រ្តក ជូនដល់ លោកវរសេនីយ៍ត្រី ព្រំ សុផល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-22_11-47-31-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/03/photo_2023-03-22_11-47-34-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)