ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim ) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម ក្នុងឱកាសលោកនាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៅកម្ពុជា នាពេលនេះ ពិតជាមានសារៈសំខាន់ដល់ការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេស និងប្រជាជនទាំងពីរ និងបន្តថែរក្សាពូនជ្រំទំនាក់ទំនងដ៏ល្អនេះឲ្យស្ថិតស្ថេររឹងមាំយូរអង្វែង ហើយនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕

