ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៤ នាក់ ករណីបង្កហឹង្សា

ពោធិសាត់ : ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងពោធិសាត់ ធ្វើការស្រាវជ្រាវឈាន ដល់ការចាប់ខ្លួនបាន កាលពីវេលាម៉ោងជាង ១៨ ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ក្នុងករណីបង្កហឹង្សា ដោយចេតនាដេញកាប់ទៅលើ ជនរងគ្រោះបណ្តាល អោយរងរបួសធ្ងន់ ៣ នាក់ កាលពីវេលាម៉ោងជាង ១២ រំលងអាធ្រាតឆ្លងចូលថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំនុចទល់មុខស្ថានីយ៍ លក់ប្រេងមួយកន្លែងក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តធិសាត់ ។

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលក្រុងពោធិសាត់ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់បាននោះ មានឈ្មោះស្នូក សារិន ភេទប្រុសអាយុ ២៣ ឆ្នាំស្នាក់នៅបណ្តោះអាសន្នក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថារូបគេរួមនិងបក្សពួកចំនួន ៤ នាក់ទៀតពិតជាបានដេញកាប់ទៅលើជនរងគ្រោះចំនួន ៣ នាក់នោះពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យម្នាក់ រួមនិងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី ចំណែកគូរកនបក្សពួកចំនួន ៤ នាក់ទៀតសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវជាបន្ត ៕

To Top