ព័ត៌មានជាតិ

លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិន សម្តែងការគួរសម និងជូនពរ លោក ញឹក ប៊ុនឆៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអនុញ្ញាតឱ្យ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅគេហដ្ឋាន នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះផងដែរ លោក ញឹក ប៊ុនឆៃ ក៏បានប្រគល់សៀវភៅ សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ របស់លោក ជូនលោកទីប្រឹក្សាស្ថានទូត ទុកជាអនុស្សាវរីយ៍៕

To Top