ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រាប់ឱ្យ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ដើម្បី សុំធានាលោក អៀ ចាន់ណា ឱ្យបាននៅក្រៅឃុំ ជាបណ្តោះអាសន្ន។
ការស្នើនេះធ្វើឡើងបន្ទាប់ពី លោកអៀ ចាន់ណា បានធ្វើការសូមទោស ចំពោះកំហុសឆ្គង ដូចមានក្នុងវីដេអូនិង លិខិតដចខាងក្រោម៖

តាមរយៈឆេណែលតេលេក្រាម នៅរសៀលថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុនស សែន បានលើកឡើងយ៉ាងដូច្នេះថា «លោកអៀ ចាន់ណាបានធ្វើការសូមទោស ចំពោះកំហុសឆ្គង ដូចមានក្នុងវីដេអូ និង លិខិតរបស់គាត់ ។ ខ្ញុំសូមស្នើរឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួង យុត្តិធម៍ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ ដើម្បីសុំធានាលោកអៀ ចាន់ណា ឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន»៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
