ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកណ្តាល នឹងបិទចរាចរណ៍រថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ១ ចាប់ ពីរាត្រីនេះ

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងបិទចរាចរណ៍សម្រាប់រថយន្តដឹកទំនិញធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ចាប់ពីម៉ោង១អធ្រាតរហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃ៧មិថុនា។

ការបិទនេះ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ប្រវែង១៣៥,១០គីឡូម៉ែត្រ និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង៣,៧០គីឡូម៉ែត្រ៕

To Top