ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃ២៤ សីហា បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតអគ្គនាយកដា្ឋនធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ ។
អគ្គនាយកដ្ឋាននេះ មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួង និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្ស៕



