ព័ត៌មានជាតិ

អគ្គនាយករង ARDB ដឹកនាំ​ប្រតិភូ​ជួបពិភាក្សាការងារ និងចែករំលែកបទពិសោធន៍ជាមួយធនាគារ​អន្តរ​ការី របស់ ARDB

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំ​គណៈប្រតិភូ​ ជួបសំណេះសំណាលពិភាក្សាការងារ និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកជាមួយ ធនាគារ Guangxi Beibu Gulf Bank ដែលជាធនាគារ​អន្តរ​ការី (Correspondent Bank) របស់ធនាគារ ARDB នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការរបស់ធនាគារ Guangxi Beibu Gulf Bank ក្នុងទីក្រុងណាននីង សាធារណៈរដ្ឋប្រជាមានិតចិន។

ជំនួបនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពី លោក Chen Jie អនុប្រធាន​ធនាគារ​ (Vice President) និងសហការី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងធនាគារទាំងពីរ និងចែករំលែកនូវបទពិសោធន៍អំពីផលិតផលហិរញ្ញប្បទាន។

To Top