ព័ត៌មានជាតិ

បេក្ខជន ហែម ស៊ីណាត មានវ័យចាស់ជាងគេ មិនបោះបង់ក្ដីស្រម៉ៃ បន្តចូលរួមប្រឡងបាក់ឌុប

ភ្នំពេញ៖ បេក្ខជនដែលមានវ័យចាស់ជាងគេ ឈ្មោះ ហែម ស៊ីណាត អាយុ ៥៨ឆ្នាំ មិនបោះបង់ក្ដីស្រម៉ៃ ឡើយ ដោយបន្តចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌល អនុវិទ្យាល័យ ទឹកថ្លា ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

To Top