ព័ត៌មានជាតិ

បណ្ឌិតឆេង គឹមឡុង៖ ការបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈនឹងធ្វើឱ្យកម្ពុជា បង្កេីនការទាក់ទាញអ្នកវិនិយោគ

ភ្នំពេញ៖ នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកឆេង គឹមឡុង បានមើលឃើញថា គោលនយោបាយបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលកម្ពុជានឹងប្រែក្លាយកម្ពុជាមានភាពទាក់ទាញ និងអាចពង្រីកកម្លាំងជំនាញនាពេលអនាគត។

ការបញ្ជាក់បែបនេះ របស់បណ្ឌិតសេដ្ឋកិច្ច គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបណ្តុះបណ្តាលក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះដែលប្រមុខរដ្ឋាភិបាលគ្រោងនឹងប្រកាសនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។

សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ការបណ្តុះបណ្តាលនឹងប្រែក្លាយកម្លាំងអតិពលកម្មទៅជាកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ និងមានចំណូលខ្ពស់។ កត្តានេះ នឹងធ្វើឱ្យកម្ពុជា មានភាពទាក់ទាញការវិនិយោគពីក្រៅប្រទេសត្បិតអីកម្ពុជាបានត្រៀមកម្លាំងជំនាញរួចជាសម្រេច៕

To Top