ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីទាំងអស់ នាព្រឹកថ្ងៃទី១៨ វិច្ឆិកានេះ បានធ្វើពិធី ដង្ហែរ អង្គកឋិនទាន នាំយកបច្ច័យជាង ១៥ម៉ឺនដុល្លារ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា អស់កាលត្រីមាសនៅវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៧ វិច្ឆិកា មន្ត្រីរាជការក្រោមឱវាទ រដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយប្រជាពុទ្ធបរិសទ្ធ័ជិតឆ្ងាយ ក្រោមការផ្តួចផ្តើមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានធ្វើអង្គកឋិនមួយ ដោយបានជួបជុំពុទ្ធបរិសទ្ធ័ រៀបចំពិធីក្រុងពាលីនមសិការព្រះរតនៈត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅសាលារាជធានីភ្នំពេញ ។

នៅក្នុងអង្គកឋិនទាននេះ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងពុទ្ធបរិសទ្ធ័ ទាំងអស់ប្រមូលបានបច្ច័យចំនួន ១៥៧២៨៤ដុល្លារ វេរប្រគេនព្រះសង្ឃ ក្នុងពុទ្ធសីមាវត្តប្រសិទ្ធីរីម្មារាម ដើម្បីបន្តកសាងព្រះវិហារ និងសមិទ្ធិផលនានា នៅក្នុងទីអារាមនេះ ។ ក្រៅពីនេះបច្ច័យខាងលើ ក៏មានបច្ច័យចំនួន៤០ម៉ឺនរៀល ប្រគេនដល់ព្រះចៅអធិការវត្ត គ្រូសូត្រស្តាំចំនួន ៣០ម៉ឺនរៀល ព្រះសង្ឍចំនួន២២អង្គ ក្នុង១អង្គៗចំនួន២០ម៉ឺនរៀល៕
















