ភ្នំពេញ៖ ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (CCJA) លោក សយ សុភាព បានលើកឡើងជាទស្សនៈ ថា គួរពិចារណា បង្កើតឱ្យមានកិច្ចប្រជុំត្រីភាគី កម្ពុជា ចិន វៀតណាម។
តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និង ទំនាក់ទំនងកាន់តែស៊ីជម្រៅ រវៀងប្រទេសទាំង៣ ខណៈដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ធិបតី ហ៊ុន ម៉ាណែត កំពុងទស្សនៈកិច្ចនៅហាណូយ ស្របពេល មេដឹកនាំវៀតណាម ត្រៀមទទួល លោក ស៊ី ជីងពីង ប្រធានាធិបតីចិន ទស្សនៈកិច្ចនៅវៀតណាម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ»។