ព័ត៌មានជាតិ

លោក អ៊ុន ចាន់ដា ដាក់ផែនការ ៣ចំណុច ដល់យុវជនស្មគ្រចិត្ត ស.ស.យ.ក ខេត្តកំពង់ចាម ឲ្យអនុវត្តការងារក្នុងឆ្នាំ ២០២៤

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំពកសរុបលទ្ធផលការងារ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា សាខាខេត្តកំពង់ចាម នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ នៅស្នាក់ការ សសរយក ខេត្ត  អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់គោលការណ៍ ៣ចំណុច ដើម្បីឲ្យយុវជនស្មគ្រចិត្ត ស.ស.យ.ក ខេត្តកំពង់ចាម អនុវត្តការងារក្នុងឆ្នាំ ២០២៤  ក្នុងគោលបំណងបំរើងផលប្រយោជន៍ ឲ្យមហាជន ។

ជាទិសដៅក្នុងឆ្នាំ ២០២៤ នេះ លោកអ៊ុន ចាន់ដា បានដាក់គោលការណ៍ ៣ចំណុច ឱ្យយុវជនស្ម័គ្រចិត្ត ស ស យ ក ខេត្ត យកទៅអនុវត្តបន្តរួមមាន៖

ទី១ ៖ ក្រុមយុវជន ស.ស.យ.ក ត្រូវធ្វើការសហការជាមួយក្រុមយុវជនកាកបាទក្រហមខេត្តកំពង់ចាម ដោយរាល់សមាជិកទាំងអស់ នៃយុវជន ស.ស.យ.ក ត្រូវពាក់អាវ និងមួករបស់សសយក មុនចុះទៅផ្សព្វផ្សាយនៅកន្លែងណាមួយ។ នៅពេលចុះផ្សាព្វផ្សាយ សុំឲ្យយុវជនស្មគ្រចិត្ត និងយុវជនកាកបាទក្រហម ផ្សព្វផ្សាយស្តីពី បញ្ហាគ្រឿងញៀន ថោយយុវជនសសយករបស់យើង ត្រូវធ្វើជាគំរូ ត្រូវក្លាយខ្លួនជាមនុស្សជាមុនសិន ដោយមិនត្រូវពាក់ព័ន្ធគ្រឿងញៀន ឬប្រើប្រាស់គ្រឿងញៀននោះឡើយ ។ ពេលចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬអប់រំជាសារសំឡេងស្តីពីគ្រោះថ្នាក់ចរាចរណ៍ ឲ្យរបស់ប្រជាពលរដ្ឋបានដឹងពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។ បញ្ហាថង់ប្លាស្ទិក យុវជនត្រូវអប់រំស្តីពីហានិភ័យ ពីការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះវាអាចមានផលប៉ះដល់មនុស្ស បរិស្ថាន និងសត្វ។

ទី២ ៖ សុំឲ្យប្រធានក្រុមយុវជនស្ម័គ្រចិត្ត បង្តើតក្រុម ឲ្យបង្កើតផេកហ្វេសប៊ុក នៅលើបណ្តាញអិធើណែត ដើម្បីឲ្យយុវជនរបស់យើង ធ្វើការផ្សព្វផ្សាយ នៅលើបណ្តាញសង្គម ចែករំលែកគ្នា បង្ហាញពីសកម្មភាពរបស់យុវជន និងផ្តល់ការអប់រំ ផ្តល់សារណែនាំឲ្យប្រជាពលរដ្ឋ ចូលរួមការងារសង្គមឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។

ទី៣ ៖ យុវជនដែលចូលរួមក្នុងការងារសង្គមហើយ ក៏នូវមានភារៈកិច្ចចុះទៅបង្រៀនសិស្សនៅតាមសាលារដ្ឋ និងឯកជន ឲ្យសិស្សានុសិស្សរបស់យើង បានយល់ដឹងពី សុជីវធម៍ គុណធម៍ ទំនាមទំលាប់របស់ខ្មែរ ដែលចាប់ផ្តើមបង្រៀនដំបូងចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១១។ បន្ថែមពីបង្រៀនរួចហើយ យុវជនរបស់យើង ត្រូវណែនាំទៅសិស្សចូលរួមកាត់បន្ថយប្រើប្រាស់ថង់បា្លស្ទិក ដើម្បីចូលរួមលុបបំបាត់ប្រើប្រាស់ទាំងអស់គ្នា នៅពេលខាងមុខដ៏ខ្លីនេះ ៕

To Top