ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាព ការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ នៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល

ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យមើល វឌ្ឍនភាពនៃការដាំដុះបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ (គម្រោងកសិកម្មវៃឆ្លាត) ដែលស្ថិតក្នុងគម្រោងគាំទ្រ ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានមូលដ្ឋានស្ថិតនៅក្នុង ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជាមួយគ្នានេះលោកបណ្ឌិត ក៏បានចុះពិនិត្យមើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានកម្ចីឥណទានពី ធនាគារ ARDB ផងដែរ៕

To Top