ព័ត៌មានជាតិ

កម្មការិនីម្នាក់ស្លាប់ និងអ្នកពន្លត់អគ្គិភ័យ៤នាក់ថប់ដង្ហើម ក្នុងករណីឆេះរោងចក្រយីដា ស្រុកកៀនស្វាយ

ភ្នំពេញ ៖ក្នុងករណីគ្រោះអគ្គិភ័យឆេះនៅរោងចក្រយីដា(មេនូហ្វេកធីរើ ខូអិលធីឌី)
Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលបានបណ្តាលឲ្យកម្មការិនីម្នាក់ស្លាប់ និងក្រុមពន្លត់អគ្គិភ័យ៤នាក់ថប់ដង្ហើម តែជួយសង្រ្គោះទាន់។
នេះបើតាមស្នងការខេត្តកណ្តាល ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។

បើតាមផេកស្នងការខេត្តរៀបរាប់ថា ក្នុងករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាតអគារ១កន្លែង និងសម្ភារនៅខាងក្នុងអគារជាច្រើននិងមានកម្មការិនី១នាក់បានស្លា..ប់ ឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នកដែលជួយពន្លត់ចំនួន០៤នាក់ទៀត មានបញ្ហាថប់ដង្ហើមត្រូវបានរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ ៕

To Top